មើលវីដេអូឃ្លីបមួយនេះហើយ ចង់យំតាម! ៣នាក់បងប្អូនត្រូវម្ដាយឪពុកស្លាប់បន្តគ្នា រស់នៅជាមួយយាយជរាក្នុងខ្ទមកំសត់

ដោយសារតែបានឃើញពីទុក្ខលំបាក វេទនារបស់ក្មេងកំព្រា ៣នាក់ដែលឪពុកម្ដាយស្លាប់ចោល បច្ចុប្បន្នរស់នៅអាស្រ័យជាមួយអ៊ុំ និងយាយ ប៉ុន្តែជីវភាពពួកគាត់ខ្វះខាតខ្លាំង ទើបទំព័រហ្វេសប៊ុកមួយឈ្មោះ Neay Sun បានអំពាវនាវដល់សប្បុរសជនទាំងអស់មេត្តាជួយដល់ក្មេងទាំង ៣នាក់នោះផង ។

តាមការរៀបរាប់បានឱ្យដឹងថា ក្មេងកំសត់ទាំង ៣នាក់ខាងលើនេះត្រូវបានឪពុកស្លាប់ចោលដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយក្រោយមកម្ដាយក៏កើតជំងឺបេះដូងរីកស្លាប់បន្តគ្នាតែម្ដង ។ ប្រភពបានឱ្យដឹងទៀតថា បច្ចុប្បន្នក្មេងទាំង ៣នាក់ខាងលើ រស់នៅជាមួយលោកយាយចាស់ជរា ប៉ុន្តែក៏បានអ៊ុំជួយចិញ្ចឹមដែរ ដោយរាល់ថ្ងៃគាត់ធ្វើសំណង់ និងត្រូវចិញ្ចឹមកូន ៣នាក់របស់គាត់ថែមទៀត ។

នេះជាសំណេរបញ្ចាក់ដែលដកស្រង់ចេញពីទំព័រហ្វេសប៊ុក Neay Sun «គ្រាន់តែជួយស៊ែរដូចធ្វើបុណ្យ៧វត្ដចឹងបងប្អូន ពុទ្ធោអើយ ឪពុកស្លាប់ដោយសារគ្រោះថ្នាក់ចរាចណ៍ ម្ដាយស្លាប់ដោយជំងឺបេះដូងរីក ជួយស៊ែរផងក្រែងមានសប្បុរសជនចង់ជួយ អារម្មណ៍មួយនេះខ្ញុំមិនដែលបានទទួលទេ តែខ្ញុំជឿថាពិបាកណាស់ ព្រោះក្មេងទើបតែអាយុប៉ុននឹង ត្រូវទទួលកាពិបាកសូមតែយើងជាមនុស្សចាស់ក៏មិនអាចទទួលបានដែល សូមមេត្តាជួយដលក្មេងកព្រាទាំងបីនាកនេះផង ឪពុកម្តាយរបស់ពួកគាត់បានស្លាប់ចោពួកគាត់អស់ រាលថ្ងៃពួកគាត់រស់ជាមួយលោកយាយពួកគេ តែលោកយាយក៏ជរាល បានអ៊ុំប្រុសធ្វើការសំណង់ចញ្ចឹម តែគាត់ក៏មានកូនបីនាក់ទៀតជាបន្ទុកដែរ សូមមេត្តាជួយ Shase បន្តផង ពួកគាត់រស់នៅភូមិកោះគរ ស្រុកស្អាង ខេត្តកណ្ដាល ។ ចង់ជួយជាជំនួយ តាមរយះលេខ ទូរសព្ទ័រ  070720007☎ 085869964» ៕
ប្រភព៖ Facebook

Leave a Reply