សិល្បៈសិល្បៈខ្មែរ កុំចុះចាញ់៖ឈិន ម៉ានិច្ច ម្ចាស់ពាន Cambodian Idol មិនហ៊ានប្រជែង រ៉េត ស៊ូហ្សូណា

ភ្នំពេញ៖ជាង១ឆ្នាំស្រីស្រស់​វ័យ​ក្មេង​សម្ផស្ស​ខ្ចីល្វក់ មាន​កំណើ​ពី​ទឹក​ដី​ខេត្ត​កំពង់​ស្ពឺ កញ្ញា ឈិន ម៉ានិច្ច បាន​ឱកាស​​កាន់ពានCambodian Idol រដូវកាលទី២ រណ្តុំសូរ្យ​ស័ព្ទ​សិល្បៈ​ក៏​ខ្ពស់ ​​ឈ្មោះ​ដ៏​រន្ទឺ​ជាតារា​ចម្រៀង​ក្រោម​ដំបូង​ផលិត​កម្ម​រស្មី​ង្សមាស​​ ប្រជុំ​ដោយ​វត្ត​មា​ន​កំពូល​តារា​ចម្រៀង​ល្បី​​។

បើ​ទោះជា​រន្ទឺពីឈ្មោះ​ គ្រប់​គ្រង់​ពានតារាចម្រៀង​លំដាប់​ថ្នាក់​ពិភព​លោក​នោះ​ក្តី ក៏​តារា​ស្រីក្មេង​មាន​កំណើត​ពី​ទឹកដី​ក្រុ​ង​ច្បារមនរូបនេះ បែរ​ជាត្អូញ​ពិបាករត់​តាម​ឱកាស​ប្រជែងមិត្ត​រួម​ទ្រនំទៅ​វិញ​.។

នៅ​ក្នុង​សង្គម​សិល្បៈ​ចម្រៀ​ង​កន្លង​មក​នេះ​ក៏មាន​ការកត់​ស​ម្គាល់ថា ធីតា វ័យ​ក្មេង នាង ឈិន ម៉ានិច្ច ហាក់​ត្រូវ​បាន​ផលិតកម្ម​ហង្ស​មាសលើ​ក​ផង​ដែរ ខណៈ​ជាបន្ត​បន្ទាប់​ នាង នាង​ឲ្យ​ចាប់​ដៃគូ​ជាមួយ​តារាប្រុសម្ចាស់​ពាន​ដល់​ទៅ២រូបគឺលោកនី រតនា និងដួង វីរៈសិទ្ធ ។

តែយ៉ាងណា អ្នកតាមដានសកម្មភាពរបស់តារាចម្រៀងឈិន ម៉ានិច្ច ក៏បង្ហាញ​ការសន្និដ្ឋាន​ថា ហាក់​មាន​ការ​ខក​​​ចិត្ត​តិចតួចនៅពេលដែលអ្នកចម្រៀង​ម្ចាស់ពានកម្មវិធី​ប្រលងចម្រៀង​លំដាប់​ថ្នាក់ពិភព​លោក​រូបនេះ​មិន​ទាន់​អាច​វិវត្តន៍ខ្លួន​អាចមាន​ក្រុមរាំអមជា​អាជីព​ដូច​តារា​ស្រីផ្សេង​ទៀត​របស់​ហង្សមាស​ដែល​ជា​ហេតុធ្វើឲ្យ​ទីផ្សារច​ម្រៀង​របស់នាងពិបាកហក់លោតឡើងខ្លាំងដូចតារាស្រីមួយចំនួនទៀតពិសេសគឺកញ្ញារ៉េត ស៊ូហ្សាណា ដែល​ហាក់​ស្ទុះឡើងលឿនជាងគេ​ក្នុងចំណោម​តារា​ដែលចូល​ហង្សមា​​ស​តំណាលគ្នា​។

យ៉ាងណាឈិន ម៉ានិច្ច នៅវ័យក្មេងមានឱកាសច្រើនទៀតដើម្បីសាងកេរ្តិ៍ឈ្មោះនៅហង្សមាសព្រោះថាទាំងឱក សុគន្ធកញ្ញា ឬពេជ្រ សោភា ក៏មិនមែនចូលហង្សមាសភ្លាមល្បីភ្លែតនោះដែរ៕​

Leave a Reply