ចង់​ឆែក​វិបសាយ​ពិសេស​លើ​ស្មាតហ្វូន​កុំ​ឲ្យ​មាន​អ្នក​ដឹង អាច​សាកល្បង​វិធី​នេះ​បាន!

រាល់​ពេល​ឆែក​មើល​វិបសាយ​នានា​នៅ​លើ Browser ទូរសព្ទ នោះ​វា​នឹង​បន្សល់​ទុក​នូវ​កំណត់​ហេតុ (History) ដែល​អាច​ឲ្យ​អ្នក​ដទៃ​​ដឹង​ថា អ្នក​ធ្លាប់​បើក​មើល​អ្វី ឬ​ក៏​ចូល​ទៅ​វិបសាយ​ណា​ខ្លះ។ វិធី​មួយ​ដែល​គេ​និយម​ធ្វើ​គឺ​លុប History ចោល រាល់​ពេល​បើក​វិបសាយ​រួច​ម្ដងៗ ក្នុង​ករណី​មិន​ចង់​បន្សល់​ដាន​ឲ្យ​អ្នក​ដទៃ​ដឹង។

យ៉ាង​ណា​មិញ Kley Kley នឹង​ប្រាប់​ពី​វិធី​១​​ផ្សេង​ទៀត​ងាយៗ ក្នុង​ការ​បើក​មើល​វិបសាយ នៅ​លើ Browser ដោយ​មិន​ចាំ​បាច់​ខ្វល់​ពី​ការ​បន្សល់ History ឡើយ។

វិធី​នោះ​គឺ​ការ​ប្រើ​នូវ​ប្រភេទ Browser ពិសេស​ម៉្យាង​ឈ្មោះ InBrowser។ លក្ខណៈ​ពិសេស​របស់ InBrower មាន​ដូចជា៖

  • មិន​បន្សល់​ទុក​សោះ​ឡើយ​នូវ​ទិន្នន័យ (History, Cookies, Cached File….) ក្រោយ​ពេល​ប្រើប្រាស់​រួច
  • អាច​ឆែក​មើល​វិបសាយ​ណាណា​ទាំង​អស់​តាម​រយៈ​ប្រព័ន្ធ Orbot បើ​ទោះ​ជា​មាន​ការ​​ហាមឃាត់​ពី​ម្ចាស់​ផ្គត់ផ្គង់ អ៊ីនធឺណិត (ISP) ឬ​ក៏​រដ្ឋាភិបាល​ក៏​ដោយ
  • គ្មាន​ផ្ទាំង​ពាណិជ្ជកម្ម​រញ៉េរញ៉ៃ
  • អ្នក​ផ្សេង​មិន​អាច​ដឹង​ប្រភព ឬ​ទីតាំង​ដែល​បាន​ប្រើប្រាស់ InBrowser
    កម្មវិធី InBrowser អាច​ទាញ​យក​ដោយ​ឥត​គិត​ថ្លៃ នៅ​លើ Play Store (សម្រាប់ Android) និង App Store (សម្រាប់ iOS)

 

Leave a Reply