អួលដើមក!! ក្មេងប្រុសម្នាក់មុននឹងស្លាប់ បាននិយាយពាក្យមួយម៉ាត់ ធ្វើឲ្យគ្រូពេទ្យស្រក់ទឹកភ្នែកហើយឱនគោរពគ្រប់គ្នា

អួលដើមក!! ក្មេងប្រុសម្នាក់មុននឹងស្លាប់ បាននិយាយពាក្យមួយម៉ាត់ ធ្វើឲ្យគ្រូពេទ្យស្រក់ទឹកភ្នែកហើយឱនគោរពគ្រប់គ្នា

វេជ្ជបណ្ឌិតចិនមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះក្មេងម្នាក់អាយុ១១ឆ្នាំ ដែលបានស្លាប់បាត់បង់ជីវិតដោយដុំសាច់ក្នុងខួរក្បាល បន្ទាប់ពីក្មេងនេះបានស្លាប់បាត់បង់ជីវិតភ្លាម ម្នាក់ៗមានការគោរពក្មេងម្នាក់នេះដែលគាត់មានទឹកចិត្តល្អកម្ររកបាន។

ក្ដីសុបិន្តរបស់ក្មេងម្នាក់នេះចង់ក្លាយជា “គ្រូពេទ្យ” ដើម្បីជួយសង្គ្រោះជីវិតមនុស្សគ្រប់គ្នា ប៉ុន្តែគាត់មិនអាចធ្វើតាមក្តីសុបិន្តនេះបានទេ តែមុននឹងគាត់ស្លាប់គាត់បានសម្រេចចិត្តបរិច្ចាគសរីរាង្គរបស់គាត់ ក្នុងរយៈពេល៨ម៉ោងនៃការស្លាប់។

គាត់បានជួយសង្គ្រោះជីវិតមនុស្សជាច្រើននាក់ឲ្យរស់រានមានជីវិតដោយការបរិច្ចាគសរីរាង្គរបស់គាត់ “ខ្ញុំសូមបរិច្ចាគសរីរាង្គរបស់ខ្ញុំ ដើម្បីជាប្រយោជន៍ អាចទៅជួយសង្គ្រោះជីវិតមនុស្សបានច្រើននាក់ទៀត”។

គ្រួសាររបស់ក្មេងបានឲ្យដឹងថា នេះជាបំណងប្រាថ្នារបស់គាត់ដែលចង់ជួយសង្គ្រោះមនុស្សគ្រប់គ្នា ជីវិតគាត់មួយអាចជួយបានច្រើនជីវិត សូមជួយស៊ែររឿងនេះឲ្យមិត្តមិត្តដឹងពីភាពអស្ចារ្យរបស់ក្មេងនេះផង។

Leave a Reply