ធ្លាប់ឃើញតារាចម្រៀងទាំង៣នេះច្រៀងតាមខនសើត ឬកម្មវិធីផ្សេងៗ តើដឹងពីតម្លៃច្រៀងមួយកម្មវិធីម្តងៗដែរឬទេ? ប្រសិនមិនទាន់ដឹងទេ ដែនដីនៃការចែករំលែក សូមបង្ហាញអ្នកទាំងអស់គ្នាដូចខាងក្រោមនេះ៖
តាំងពីបានចូលប្រឡូកក្នុងពិភពសិល្បៈចម្រៀងអស់ពេលជិត១០ឆ្នាំ មកទល់បច្ចុប្បន្ន តារាចម្រៀងសាន់ដេ លោក អ៊ីណូ មានការប្រែប្រួលខ្លាំងលើតម្លៃខ្លួនតាំងពីពេលចាប់ផ្ដើមរហូតដល់បច្ចុប្បន្ន។ តាមការបង្ហើបរបស់លោក អ៊ីណូ ផ្ទាល់ គឺចាប់ចូលសិល្បៈនៅឆ្នាំ ២០០៨ ក្រោយប្រឡងជាប់ចំណាត់ថ្នាក់លេខ២ផ្នែកចម្រៀង ក្នុងកម្មវិធីរបស់ស្ថានីយទូរទស្សន៍បាយ័ននោះ លោកទទួលបានថ្លៃពលកម្ម ចន្លោះពី ៤០០-៥០០ដុល្លារ។ តម្លៃឈ្នួលនេះ គឺសម្រាប់ការចេញច្រៀងតាមកម្មវិធីតន្ត្រីនានា។
ក្រោយមក ប្រែប្រួលតាមទីផ្សារ លោកថាតម្លៃហត់នឿយរបស់លោក បានឡើងមកដល់ចន្លោះ ៧០០ ទៅ ៨០០ដុល្លារ។ ដោយឡែកតម្លៃខ្លួនចុងក្រោយ ដែលបានប្រែប្រួលតាំងពីចុងឆ្នាំ ២០១៦ មកទល់បច្ចុប្បន្នវិញនោះ គឺចន្លោះពី ១៣០០ ទៅ ១៥០០ដុល្លារ សម្រាប់ការងារចម្រៀងតាមកម្មវិធីតន្ត្រីនានា តាមបណ្ដាខេត្ត រាជធានីក្នុងប្រទេសកម្ពុជា។
បើទោះតម្លៃខ្លួនប្រែប្រួលដូច្នេះក៏ដោយ ប៉ុន្តែ អ៊ីណូ ប្រាប់ថា ទីផ្សារការងាររបស់លោកនៅល្អណាស់ ដោយមួយខែៗរកពេលសម្រាកគ្មាន។ ចំណុចសំខាន់ គឺលោកមានទម្លាប់ផ្ទាល់ខ្លួនមួយ។ «តម្លៃខ្លួនប៉ុណ្ណឹង ខ្ញុំអត់មានកំណត់បទចម្រៀងទេ ឲ្យតែបានចាប់កាន់ក្បាលមេក្រូហ្វូនហើយ ខ្ញុំដឹងតែច្រៀងហើយ អត់ខ្លាចអត់បទទេ អោយតែបងប្អូនសប្បាយ។ បទក៏អត់កំណត់ ម៉ោងក៏អត់កំណត់ ខ្ញុំចង់ឲ្យម្ចាស់កម្មវិធី ម្ចាស់ឧបត្ថម្ភមានពេលច្រើនក្នុងការផ្សព្វផ្សាយ ឬលក់ផលិតផលរបស់គាត់.
ទម្លាប់ផ្ទាល់ខ្លួនមួយនេះ អ៊ីណូ ប្រាប់ថា ប្រកាន់ខ្ជាប់ច្រើនឆ្នាំមកហើយ ហើយដោយសារតែបែបនេះ លោកថា ម្ចាស់កម្មវិធី ក៏ដូចជាម្ចាស់ឧបត្ថម្ភពេញចិត្តក្នុងការធ្វើការជាមួយលោកណាស់។ ដូច្នេះហើយ ទើបលោកនៅអាចរក្សាទីផ្សារការងារបានល្អមកទល់បច្ចុប្បន្ន។
ក្រោយចូលសិល្បៈឆ្នាំ ២០០៨ លោកបានតស៊ូច្រៀងនៅតាមក្លឹបកម្សាន្តនានាជាច្រើនឆ្នាំ មុនពេលលោកបានក្លាយជាតារាចម្រៀង ផលិតកម្មសាន់ដេអំឡុងឆ្នាំ ២០១៣។ ក្នុងនាមជាតារាចម្រៀងអាជីពរបស់ផលិតកម្មមួយនេះ អ៊ីណូ បានចេញបទចម្រៀងច្រើន។ បទដែលពេញនិយមមានបទ “ប្រុសក្រញ៉ាញ់ខូចចិត្ត” “ក្បាច់គុនមនុស្សស្មោះ” “អូនកុំយំ កុំយំ” និងបទ “កំពង់សោមបងនឹកអូនជាដើម”។ នៅចុងឆ្នាំ ២០១៧ នេះលោកទើបចេញបទចម្រៀងថ្មីមួយបទទៀត គឺ “ឈ្មោះជាពលករ” ដែលកំពុងពេញនិយមថែមទៀត។
យោងតាមប្រភពស្និទ្ធស្នាលមួយបានឲ្យដឹងថា នាយ ចឺម ចាប់ផ្ដើមឡើងតម្លៃខ្លួនខ្លួន ក្រោយលេចឮដំណឹងជំនួសតំណែង ខេមរៈ សិរីមន្ត នៅផលិតកម្មសាន់ដេ។ ទន្ទឹមនឹងការឡើងតម្លៃខ្លួននាយ ចឺម ប្រភពដដែលបានអះអាងថា ពីមុនឡើងច្រៀងតាមការប្រគំតន្ត្រីនៅទីក្រុងភ្នំពេញក្នុង១កម្មវិធី នាយទាមទារចន្លោះពី ៦០០ ទៅ ៧០០ ដុល្លារតែប៉ុណ្ណោះ ហើយនៅតាមខេត្តវិញគឺចាប់ពី ១ ០០០ ដុល្លារឡើង ទៅតាមតំបន់ជិត ឬឆ្ងាយ។
ប៉ុន្តែក្រោយពីឈប់កំប្លែងនៅទូរទស្សន៍ CTN ចុងឆ្នាំ២០១៧ នេះរួចមក ម្ចាស់បទ “រាត្រីឯកា” រូបនេះបានឡើងតម្លៃខ្លួនចាប់ពី ៩០០ ទៅ ១ ០០០ ដុល្លារ ច្រៀងនៅទីក្រុងភ្នំពេញ។ ដោយឡែកសម្រាប់ខេត្តវិញគឺ ១ ២០០ ទៅ ១ ៥០០ ដុល្លារ។
ប្រភពស្និទ្ធស្នាលបញ្ជាក់ថា៖” មូលហេតុដែលនាយ ចឺម គាត់ឡើងតម្លៃខ្លួន ដោយសារតែពេលនេះគាត់ផ្ដោតទៅលើតែបទចម្រៀងមួយមុខប៉ុណ្ណោះ ហេតុដូច្នេះឲ្យគាត់យកតម្លៃទីផ្សារដូចកាលលេងកំប្លែងផងច្រៀងផង គឺអត់កើតទេ”។
រាចម្រៀងវ័យក្មេង និងម្ចាស់ពាន The Voice kidsពេជ្រ ថៃ កាន់តែមានភាពជោគជ័យខ្លាំងឡើងនៅក្នុងវិស័យសិល្បៈ ពេលនេះបានធ្លាយពីតម្លៃខ្លួន គឺថ្លៃមិនធម្មតា។
ជាការពិតណាស់ ក្រោយពីតារាវ័យក្មេង ពូកែសម្តីរូបនេះ បានទទួលបានពានរង្វាន់ ក៏ទទួលនូវភាពរិះគន់ ស្របជាមួយការកោតសរសើរពីសមត្ថភាព និងប្រជាប្រិយភាពដ៏ខ្លាំងរបស់ប្អូន ដែលអាចទទួលបានជោគជ័យយ៉ាងនេះ។
បច្ចុប្បន្ននេះ សង្កេតឃើញថាតារាវ័យក្មេងរូបនេះ តែងតែមានមុខនៅក្នុងកម្មវិធីធំៗនានាជានិច្ច និងមមាញឹកមិនចាញ់ អ្នកចម្រៀងលំដាប់ធំៗនោះទេ។ តែពេលនេះ ស្រាប់តែធ្លាយដំណឹងពីតម្លៃខ្លួន របស់តារាចម្រៀងវ័យក្មេងរូបនេះ មានតម្លៃខ្លួន មិនធម្មតា គឺមិនចាញ់តារាចម្រៀងល្បីៗ នោះទេ ទោះបីជាតារាវ័យក្មេងរូបនេះ ទើបតែលេចមុខ រះនៅក្នុងវិស័យសិល្បៈក្តី។
ដោយក្នុងនោះត្រូវបានគេដឹងថា ពេជ្រ ថៃ ទទួលបានតម្លៃ នៅក្នុងមួយកម្មវិធី គឺ៨០០ ទៅ ១២០០ដុលា្លរ ឯណោះ ក៏ប៉ុន្តែនៅពេលដែលទៅតាមខេត្តឆ្ងាយៗ ពេជ្រ ថៃ អាចទទួលបានតម្លៃខ្លួនរហូតដល់ ១០០០ ទៅ១២០០ដុល្លារ ដែលតម្លៃនេះ សឹងតែប្រហែលតារាល្បីៗ ដែលឈរឈ្មោះយូរឆ្នាំទៀតផង៕