ដល់ករ!! លួមលមអោយជិះរថយន្តជាមួយ ដល់កន្លែងស្ងាត់រំលោភបានសម្រេចជាច្រើនដង….

ភ្នំពេញ​ ៖ មានករណីប៉ុនប៉ងរំលោភនារីក្រមុំម្នាក់មិនបានសម្រេចកើតឡើងនៅថ្ងៃទី១៧ មីនា ឆ្នាំ២០១៨ វេលាម៉ោង១២ និង៤៤នាទី នៅចំណុចផ្ទះសំណាក់យីហោអាហ្វា ផ្លូវជាតិលេខ៦ ក្រុមទី ភូមិបាក់ខែងលើ​ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ ហើយជនសង្ស័យ ត្រូវបានប៉ូលិសឃាត់ខ្លួ​ន។

ប៉ូលិសនិយាយថា ជនសង្ស័យ ឈ្មោះ ហម សុវី ភេទ ប្រុសអាយុ២៤ ឆ្នាំ ស្នាក់នៅ ផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក មុខរបរ បើកឡានតាក់ស៊ី (ឃាត់ខ្លួនបានថ្ងៃ17-03-2018)។ សម្ភារៈ ដកហូតមានរថយន្តមួយគ្រឿងម៉ាក Hyundai ពណ៌ខ្មៅ ស៊េរី២០១២​។

​ចំណែក ជនរងគ្រោះភេទស្រី អាយុ១៨ឆ្នាំ​ ស្នាក់នៅភូមិ១ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ​មុខរបរ បុគ្គលិកក្រុមហ៊ុនលក់អាហារបំប៉ន។

​ប៉ូលិសបន្តថា​ កាលពីថ្ងៃទី១៧ មីនា ២០១៨ វេលាម៉ោង១រសៀល ជនសង្ស័យឈ្មោះ ហម សុខវី​ ភេទប្រុស បានធ្វើសកម្មភាពលួងលោមជនរងគ្រោះ ឱ្យឡើងជិះរថយន្តជាមួយខ្លួនក្នុងពេលជនរងគ្រោះកំពុងតថ្លៃម៉ូតូឌុបជិះទៅយកអីវ៉ាន់នៅភូមិរកាកោង​។ ក្រោយមកជនរងគ្រោះក៏យល់ព្រមឡើងជិះរថយន្តជាមួ​យជនសង្ស័យ។

លុះមកដល់ផ្ទះសំណាក់យីហោ អាហ្វា ស្ថិតនៅចំណុចក្បែរគល់ស្ពានទី៤ ផ្លូវជាតិលេខ៦ ក្រុមទី៤ ភូមិបាក់ខែង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ ហើយជនសង្ស័យខាងលើបានធ្វេធ្វើសកម្មភាព​ប៉ុនប៉ងចាប់រំលោភជនរងគ្រោះ​​។

​ប៉ុន្តែត្រូវបានជនរងគ្រោះស្រែកឆោឡោឱ្យគេជួយ ទើបកម្លាំងសមត្ថកិច្ច ចុះទៅជួយអន្តគមន៍ ក៏បានឃាត់ខ្លួនជនសង្ស័យ នាំយកមកសាកសួរនៅអធិការដ្ឋានប៉ូលិសខណ្ឌជ្រោយចង្វាតែម្តង។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ និង យោងតាមការបំភ្កឺរបស់សាក្សីថាពិតជាបានប៉ុនប៉ងរំលោភជនរងគ្រោះពិតប្រាកដមែន។

Leave a Reply