ឡូយ​កប់ ! ឆ្នាំមុន ផន សុ​ផា​រី ជិះ Audi A7 តែ​ឆ្នាំនេះ​ឡេីងសេរីសុទ្ធតែ Porsche…!

​ឆ្នាំមុន​ក្នុង​ខែ​នេះ ផន សុ​ផា​រី បាន​ប្តូរ​រថយន្ត​ទំនើប​ថ្មី​មួយ​ម៉ាក់ Audi A7 ដោយឡែក​ឆ្នាំនេះ នាង​បាន​ប្តូរ​មក​ជិះ​រថយន្ត​ថ្មី​មួយ​ម៉ាក Porsch ដែលមាន​តម្លៃ​ថ្លៃ​មិន​ធម្ម​ទេ រហូត​ធ្វើឱ្យ​អ្នក​ក្នុង​ និង​ក្រៅ​សិល្បៈ​លាន់មាត់​គ្រប់ៗ​គ្នា ។

​ផន សុ​ផា​រី មិន​ត្រឹមតែ​មានផ្ទះ​វីឡា​ធំ​ទ្រនំ​ខ្ពស់​រស់នៅ​នោះទេ សូម្បីតែ​រថយន្ត​ក៏​ទំនើប និង មាន​លុយ​ចាយវាយ​ពេញៗ​ដៃ និង​ប្រើប្រាស់​សម្ភារៈ​សុទ្ធ ប្រ៊េ​ន​ប្រ៊េ​ន ។ ថ្វីត្បិតតែ​ប្រកាសថា ឈប់​ពី​សិល្បៈ ប៉ុន្តែ ផន សុ​ផា​រី នៅតែមាន​ទស្សនិកជន​ជាច្រើន​នៅ​ស្រឡាញ់​គាំទ្រ និង ចង់ដឹង​ពី​ជីវិត​ឯកជន​របស់​នាង ជាពិសេស​តាំងពី សម្រាល​បានន​កូនស្រី​គួរឱ្យ​ស្រឡាញ់​មក កាន់តែ​ធ្វើឱ្យ​ជីវិត​នាង​មាន​ភាពប្រែប្រួល​ខ្លាំង ។​

​មុនពេល​កម្រាល​កូន ផន សុ​ផា​រី បាន​ឡើង​នៅផ្ទះ​ថ្មី​របស់ខ្លួន​ភ្លែត ពេលនេះ​កូនស្រី​មិនទាន់បាន​មួយឆ្នាំ​ផង ស្រាប់តែ ផន សុ​ផា​រី បាន​ផ្លាស់ប្តូរ​រថយន្ត​ថ្មី​មួយទៀត ដែលមាន​តម្លៃ​ជិត ១០ ម៉ឺន​ដុល្លារ ជិះ​យ៉ាង​សង្ហារ នរណា​ដែល​មិន​ច្រណែន​នោះ ។ ក្រឡេកទៅមើលឆ្នាំចាស់វិញម្តង ក្នុងខែ កក្កដា គឺ ផន សុផារី បានទិញរថយន្តទំនើប Audi A 7 សម្រាប់ឆ្នាំថ្មីក្នុងខែ កក្កដា នេះផងដែរ នាងបានទិញរថយន្តថ្មីម៉ាក់ Porsche ជិះយ៉ាងសង្ហា សរុបមកគឺមួយឆ្នាំនាងប្តូររថយន្តម្តង ។

ផន សុ​ផា​រី បាន​បង្ហោះ​រូបភាព​រួមជាមួយ​សារ​នៅលើ ហ្វេ​ស​ប៊ុ​ក របស់ខ្លួន​កាលពី​ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ កន្លងមកនេះ​ថា « ស្វាគមន៍​សមាជិក​ថ្មី Porsche Cayenne S Hybrid សុំឱ្យ​កាន់តែ​មាន​សុភមង្គល ហេង ហេង រកស៊ី​កាន់តែ​មានបាន » ។​

ភាពប្រែប្រួល​របស់ ផន សុ​ផា​រី ត្រូវបាន​គេ​ដឹងថា មកពី​នាង​ជោគជ័យ​ក្នុង​មុខរបរ​រកស៊ី ដូច្នេះហើយ​ទើប​នាង​ប្រើ​ជីវិត​ហាយ​សូ​របស់ខ្លួន​ទៅតាម​អ្វីដែល​ខ្លួន​រកបាន ៕

Leave a Reply