អុញនោះ! លោកស័កិ្ត៤កន្លះបាញ់សម្លាប់ខ្លួនក្នុងខារ៉ាអូខេកូឡូសូ ជាកូនរបស់លោក…!

ភ្នំពេញ៖ ដោយកាលពីម្សិលមិញមានករណីមួយដែលភ្ញាក់ផ្អើលគឺជាកូនប្រុសរបស់លោកអនុប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី០១ខែសីហាឆ្នាំ២០១៨ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយនេះកើតឡើងនៅក្នុងជាន់ទី២របស់សណ្ឋាគារនិងខារ៉ាអូខេ«កូឡូសូ»ដែលមានទីតាំងនៅខាងមុខជាប់ផ្លូវលេខ៣៦០និងខាងក្រោយផ្លូវលេខ៣៥០ក្នុងសង្កាត់បឹងកេងកងទី៣ខណ្ឌចំការមន។

ក្នុងសណ្ឋាគារខាងលើដែលជាកន្លែងដែលលោកវរៈសេនីយ៍ទោម៉ុនរតនៈឧត្តមជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃម្នាក់បានប្រើកាំភ្លើងខ្លីម៉ាកK54មួយដើមបាញ់ធ្វើអត្តឃាតសម្លាប់ខ្លួនឯងនៅក្នុងបន្ទប់យ៉ាងស្ងៀមស្ងាត់និងអាថ៌កំបាំងបំផុតហើយនៅព្រឹកថ្ងៃទី០២ខែសីហានេះសពក៏ត្រូវបានក្រុមគ្រួសារកំពុងតែតម្កល់ធ្វើបុណ្យនៅក្នុងវត្តនិរោធផងដែរ។

ក្នុងពីធីបុណ្យសពនៅវត្តនិរោធនេះដែរបុរសជាពូបង្កើតម្នាក់បានរៀបរាប់ប្រាប់ឱ្យដឹងថាពាក់ព័ន្ធទៅនឹងការបាញ់សម្លាប់ធ្វើអត្តឃាតខ្លួនឯងរបស់ក្មួយប្រុសបង្កើតរបស់គាត់ម្នាក់ដែលមានឋានន្តរសក្តិថ្នាក់វរៈសេនីយ៍ទោនេះដែររូបលោកមិនបានដឹងថា«រូបគេមានវិបត្តិអ្វីច្បាស់លាស់ឡើយ»ព្រោះរូបគាត់មានទីលំនៅនៅឆ្ងាយពីគ្នានិងទើបតែមកពីខេត្តមកចូលរួមបុណ្យសពរបស់គេប៉ុណ្ណោះ៕



Leave a Reply