អញ្ចឹងតើបានខ្លាំងម្ល៉េះ៖ កែវ រំចង់ មានហេតុផលមួយ ដែលយកប្រពន្ធមកតាមដេីម្បីអោយជួយ ពេលប្រដាល់…!

ភ្នំពេញ៖ រាល់វត្តមាន​លើសង្វៀនប្រកួត​​កីឡាករ​ល្បី​ឈ្មោះ​ទម្ងន់​ធ្ងន់ កែវ​ រំចង់​ តែងតែនាំប្រពន្ធសំណព្វចិត្តមកតាមជានិច្ច បង្កឲ្យមហាជន ជាពិសេសអ្នកគាំទ្រវិស័យកីឡាលើកឡើងថា «ខ្ញុំឆ្ងល់រាល់ពេលប្រកួតឃើញប្រពន្ធរបស់លោករហូតអញ្ចឹង»។ ដើម្បីស្រាយចម្ងល់ដែលតែងនិយាយខ្សឹមខ្សួលគ្នារាល់ខែឆ្នាំមកហើយនោះ កីឡាករមក​ពី​ក្លិប​ដំបង​ក្រញូង​ខេត្ត​បាត់ដំបង កែវ រំចង់ បានបង្ហើបថា «ប្រពន្ធមកក្បែរដូចមានថាមពលមកពីណាអញ្ចឹង»។

ក្នុងន័យនោះកីឡាករទម្ងន់ ៧៥គីឡូក្រាម កែវ រំចង់ បានបង្ហាញបន្ថែមថា «សូមគោរព នឹងជំរាបបងប្អូនថា ពេលដែរខ្ញុំទៅវ៉ៃម្តងៗ ហេតុអ្វីយកប្រពន្ធទៅតាម ជំរាបបងប្អូនទៅចុះ ឲ្យអស់ពីហឫទ័យដួងចិត្តដ៏ស្មោះត្រង់ អស់ពីចិត្តថា ប្រពន្ធមកតាមដូចមានថាមពលមកពីណាអញ្ចឹង ធ្វើឲ្យខ្ញុំកាន់តែមានកំលាំងចិត្តកាន់តែខ្លាំងក្លា ឲ្យតែឃើញសំណព្វចិត្តនៅក្បែរកាយា។ ណាមួយគាត់ចេះទុកដាក់សម្ភារៈរបស់យើងគ្រប់យ៉ាង ពេលដែលខ្ញុំឡើងប្រកួតម្តងៗ»។

Leave a Reply