តោះមកមើលរូបសម្រស់ Jessa Khan វ័យត្រឹម១៦ឆ្នាំ តែអាចដណ្តើមមេដាយមាស ជូនកម្ពុជា

កីឡាការិនីជឺជីតស៊ូ វ័យ១៦ឆ្នាំ កូនខ្មែរ កាត់មុិចសុិចកូ Jessa Khan ដែលមានឪពុកជាជនជាតិខ្មែរ ម្តាយជនជាតិម៉ិចស៊ិក សញ្ជាតិអាមេរិក ធំធាត់នៅរដ្ឋកាលីហ្វនីញ៉ា នៅវ័យក្មេង មានរូបសម្រស់ស្រស់សោភាបានធ្វើឲ្យប្រជាជនកម្ពុជា ព្រមទាំងដឹកនាំសម្តែងការកោតសរសើរ និងមានមោទកភាពជាខ្លាំង ក្រោយពីបាន ដណ្តើមបានមេដាយមាស កីឡាអាស៊ីលើកទី១៨ ក្នុងប្រភេទកីឡាជូជីតស៊ូ លើវិញ្ញាសាចំបាប់ នៅទីក្រុងប៉ាឡេមប៉ាង សាធារណរដ្ឋឥណ្ឌូណេស៊ី។

គួរបញ្ជាក់ផងដែលថាមុននឹងទទួលបាននូវមេដាយមាសនេះ កីឡាការិនី Jessa Khan បានយកឈ្នះកីឡា​ការិនី​ថៃ ដោយពិន្ទុ​ ១០០-០ ​បាន​ឡើង​វគ្គ​៨​នាក់ដោយស្វ័យប្រវត្តិ​​ ក្រោយពី​​កីឡា​ការិនី​​ចិនសុំបោះបង់ការប្រកួត។ ក្នុងវគ្គ​៨​នាក់​ ​កីឡាការិនី Jessa Khan ​បាន​យក​ឈ្នះ​កីឡា​ការិនី​អ៊ីរ៉ង់ និងកីឡា​ការិនី​ហ្វីលីពីន​​ ដើម្បី​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ។ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​យក​មេដាយ​មាស កីឡាការិនី​ Jessa Khan បាន​ផ្តួល​កីឡា​ការិនី​អារ៉ាប់រួម​​យកឈ្នះ​ដោយ​ពិន្ទុ​ ១០០-០៕


Leave a Reply