រំភើបណាស់ ៖ កម្ពុជាទទួលបានមេដាយមាស១ទៀតហើយ ដោយកីឡាករ សាលី អ៊ូមើត

ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថាកីឡាករកម្ពុជាមួយរូបទៀតហើយ បានបង្កើតប្រវត្តិសាស្រ្តថ្មី​សម្រាប់​កម្ពុជាតាមរយៈការឈ្នះមេដាយមាសក្នុងការប្រកួត កីឡាទ្វីបអាស៊ី មួយគ្រឿងបន្ថែមទៀត បន្ទាប់ពី​ម្សិល​មិញ​កម្ពុជាទើបទទួលបានមេដាយ មាសមួយគ្រឿងរកបានដោយកីឡាការិនី ខាន់ ចេសា។

កីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា សាលី អ៊ូមើត បានដណ្ដើមមេដាយមាស ១គ្រឿ​ង​ទៀត​ជូនជាតិ លើវិញ្ញាសា Ski Modified ដែលបានបញ្ចប់ការប្រកួតទាំងស្រុង បន្ទាប់ពីរូបគេ​ដណ្ដើមបានមេដាយសំរឹទ្ធ១គ្រឿង​លើ​វិញ្ញា​សា Runabout 1100 Stock ។

យោងតាមសមិទ្ធិផលបណ្ដោះអាសន្ននេះ គឺជាការ​បង្កើតនូវប្រវត្តិសាស្ដ្រថ្មី​ដ៏អស្ចារ្យមួយ​ទៀត សម្រាប់ប្រទេស​កម្ពុជា ដែលដណ្ដើមបានមេដាយមាស២គ្រឿងក្នុងមួយឆ្នាំ ក្នុងរយៈ​ពេល ៦៤ឆ្នាំ ដែលកម្ពុជាបាន​បញ្ជូន​អត្ត​ពលិក​ចូលរួមក្នុងព្រឹត្តិការណ៍នេះ បន្ទាប់ពី​កីឡាការិនី ស៊ន សៀវម៉ី ដែលជួយឲ្យកម្ពុជា ឈ្នះមេដាយមាស ១​គ្រឿងលើកដំបូង កាលពី Asain Games ឆ្នាំ២០១៤ នៅកូរ៉េ ។

Leave a Reply