ធ្លាប់តែឃើញ តារាសម្ដែងជើងចាស់ អ៊ុំ សក្ខណា ដើរតួជាសេដ្ឋីនី តែជីវិតពិត ដឹងហើយ ចង់ហូរទឹកភ្នែក

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាស្គាល់រួចមកហើយ តារាសម្ដែងស្រីជើងចាស់ អ្នកស្រី អ៊ុំ សក្ខណា ជាតារាសម្ដែងស្រីមួយដួង ដែលពោរពេញទៅសមត្ថភាពខ្លាំង ដោយក្នុងនោះដែរ ភាគច្រើនអ្នកស្រីតែងតែត្រូវបាន អ្នកដឹកនាំខ្សែភាពយន្ត ឲ្យដើរតួជាសេដ្ឋីនី បែបកាចតែម្ដង។

ជាក់ស្ដែង តួអង្គជាសេដ្ឋីនីនេះដែរ គ្រាន់តែជីវិតដ៏សម្បូរបែបមួយ នៅក្នុងការសម្ដែងខ្សែរឿងតែប៉ុណ្ណោះ បើងាកមកមើលជីវិតពិតរបស់ តារាសម្ដែងស្រី អ្នកស្រី អ៊ុំ សក្ខណាវិញ ជឿជាក់ថាមហាជនទាំងអស់នឹងមិននឹកស្មានថា វាផ្ទុយខុសឆ្ងាយពីការសម្ដែងនៅក្នុងកុនរបស់អ្នកស្រីទាល់តែសោះឡើយ។

ដោយក្នុងនោះដែរ តាមរយៈរូបភាពជាច្រើនសន្លឹកដែល អ្នកស្រី អ៊ុំ សក្ខណា បានធ្វើការបង្ហោះកាលពីពេលថ្មីៗនេះ នៅក្នុងបណ្ដាញសង្គម បានបង្ហាញឲ្យឃើញថា អ្នកស្រីមិនត្រឹមតែមានផ្ទះចាស់ទ្រុឌទ្រោមនោះទេ ថែមទាំងមានជីវភាពខ្វះខាតខ្លាំង និងជាពិសេសអ្នកម្ដាយរបស់តារាស្រីរូបនេះ មានវ័យដល់៩៥ឆ្នាំទៅហើយ ថែមទាំងមានជំងឺប្រចាំកាយថែមទៀតផង។

យ៉ាងណាមិញ ជារឿយៗគេក៏តែងតែបានឃើញថា មានតារាប្រុសស្រីជាច្រើន បានយកជាអំណោយ និងថវិកាខ្លះ ទៅជូនដល់តារាជើងចាស់រូបនេះ និងអ្នកម្ដាយចាស់ជរារបស់តារាស្រីរូបនេះផងដែរ៕
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាបខាងក្រោម៖





Leave a Reply