ព្រឺសម្បុរខ្ញាកៗ ក្រោយស្តាប់ ទូច ស្រីលក្ខណ៍ និង យុវជន ២ នាក់ ចម្រៀងរៀបរាប់ពី «ល្ខោនខោលខ្មែរ» ! (វីដេអូ)

ប៉ុន្មាន​ថ្ងៃ​មកនេះ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គេ​ឃើញ​មាន​បណ្តា​អ្នកលេង​ជាច្រើន​បាននាំគ្នា​បើក​យុទ្ធនាការ​បង្ហោះ និង សរសេរ​សារ​គាំទ្រ ល្ខោនខោល ឬ ល្ខោន​ពាក់​របាំងមុខ យ៉ាង​ព្រោងព្រាត ដើម្បី​បញ្ជាក់ថា​​ទម្រង់​សិល្បៈ​របាំ​វ័យ​ចំណាស់​មួយនេះជា​របស់​ខ្មែរ ។ ការបើក​យុទ្ធនាការ​នេះដែរ​ ក៏​ធ្វើឡើង​បន្ទាប់ពី​ប្រទេស​ថៃបាន​យក​សិល្បៈ​ទម្រង់​នេះ ទៅ​ដាក់​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ផងដែរ ។​

​បើតាម​ព័ត៌មាន​ដែល​ទទួលបាន នៅ​ចុងឆ្នាំ ២០១៨ នេះ អង្គការ UNESCO នឹង​សម្រេច​ពី​ជោគវាសនា​ល្ខោនខោល​នេះ​ថា ជា​របស់​អ្នកណា ? ខ្មែរ ឬ ថៃ ? ប៉ុន្តែ​ចំពោះ​រឿងរ៉ាវ​នេះ កម្ពុជា​សង្ឃឹមថា​ជា​អ្នកឈ្នះ ព្រោះ​យោង​លើ​ទម្រង់​សិល្បៈ​របាំ​ល្ខោនខោល ឬ ល្ខោន​ពាក់​របាំងមុខ​នេះ គឺជា​ល្ខោន​មួយ​ប្រភេទ​មាន​លក្ខណៈ​ចំណាស់​របស់​កម្ពុជា ដែលមាន​ដើមកំណើត​នៃ​ការសម្តែង​តាំងពីមុន​សម័យអង្គរមកម្ល៉េះ ។​

​ស្រប​ពេលដែល​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កំពុង​ផុសផុល​នោះ អ្នកនាង ទូច ស្រី​លក្ខណ៍ និង យុវជន ២ រូប​ទៀត ដែល​សមាជិក​ក្នុង​ក្រុម​ចម្រៀង​ខ្លួន បាន​តាក់តែង​នូវ​ចម្រៀង​មួយ​បទឡើង ​ដែល​រៀបរាប់​ពី​ទម្រង់​សិល្បៈ​ខ្មែរ ពិសេស​គឺ​របាំ​ល្ខោនខោល ឬ ល្ខោន​ពាក់​របាំងមុខ ក្នុង​អត្ថន័យ​ដាល់​តឿន​ក្រើនរំឭក និង ចង់បង្ហាញ​ពិភពលោក​ឱ្យ​ស្គាល់​ច្បាស់​ថា ល្ខោនខោល ឬ ល្ខោន​ពាក់​របាំងមុខ ជា​របស់​ព្រះរាជាណាចក្រ​កម្ពុជា​តែមួយ​ប៉ុណ្ណោះ ។ សូម​ចុច​ស្តាប់ និង ទស្សនា​វីដេអូ​ចម្រៀង​ដូចខាងក្រោម ៕

Leave a Reply