សូមបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នា…ទិដ្ឋភាពស្តែងៗ ពីការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ជិះឆ្លងកាត់ទឹកជំនន់ នៅខេត្តកណ្តាល…(មានវីដេអូ)

នៅឆ្នាំ២០១៨នេះ ប្រទេសកម្ពុជាបានទទួលរងគ្រោះ ដោយសារទឹកជំនន់ លិចតាមបណ្តាលខេត្តនានា ក្នុងប្រទេស ជាហេតុធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការលំបាកជាខ្លាំង ក្នុងការធ្វើដំណើរ ចំណែកផលដំណាំខូតខាត ផ្លូវថ្នល់ត្រូវកាត់ផ្តាច់ ជាដើម។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Mrr Vileak បានធ្វើការបង្ហោះវីដេអូ​ ពីបងប្អូនខ្មែរយើងធ្វើដំណើរ ដោយមានទឹកជាច្រើនកាត់ផ្លូវ មានអ្នកខ្លះក៏ជិះយ៉ាងសប្បាយ អ្នកខ្លះក៏បណ្តើរម៉ូតូផងដែរ។ យ៉ាងណានៅក្នុងវីដេអូនេះ បានធ្វើឲ្យមហាជនជាច្រើន បង្ហាញអារម្មណ៍អាណិត ព្រមទាំងពោលពាក្យថា “ប្រយ័ត្នគ្រោះថ្នាក់”។ វីដេអូមួយនេះបានធ្វើការបង្ហោះកាលពីថ្ងៃទី០២ ខែកញ្ញា នៅ 7NG ឃុំវិហារសួរគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

Leave a Reply