អាណិតណាស់លោកអើយ…លោកពូកកាយកាកសំណល់ក្នុងលូ បង្ហើបពីជីវិតពិត ស្តាប់ឲ្យស្ទើរតែស្រក់ទឹកភ្នែក លោកពូបានប្រាប់ថា…(មានវីដេអូ)

ក្រោយពីមានការបង្ហោះវីដេអូឃ្លីបរបស់លោកពូម្នាក់ ដែលកំពុងតែស្តារលូទឹកស្អុយ ព្រមទាំងបានមុជកកកាយកាកសំណល់ ធ្វើឲ្យមហាជនជាច្រើនមានអារម្មណ៍ក្តុកក្តួល និងមានអ្នកខ្លះទៀតស្ទើរតែស្រក់ទឹកភ្នែក ដោយមិនស្មានថា លោកពូហ៊ានធ្វើបែបនេះ ដើម្បីយកលុយមកចិញ្ចឹមគ្រួសារនោះទេ។

ផ្តើមពីពាក្យថា “បើមិនធ្វើមិនបានលុយ” លោកពូ ទ្រា មានអាយុ៦២ឆ្នាំ មុខរបរលោកពូនេះ គឺចាប់ផ្តើមជាយូរមកហើយ លោកពូក៏បានពោលពាក្យមួយម៉ាត់ថា “អ្វីក៏ធ្វើឲ្យតែលុយ”។ យ៉ាងណាមិញនៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនប្រុស តាំង គឹមឡេង ក៏បានរៀបរាប់ថា “ដូចអ្វីដែលបានសន្យានិងបានបង្ហោះថ្ងៃនេះខ្ញុំបាទបានរកលោកពូដែលចុះស្តាលូតាមផ្ទះដើម្បីចិញ្ចឹមជីវីតឃើញហើយ​ គិតៗជីវិតមនុស្សម្នាក់២ពិតជាខុសគ្នាឆ្ងាយណាស់ខ្ញុំបាទបានជូននៅថវិការ​ ៤០០០០០៛​ រួមនិងអង្ករ១ប៉ាវ​ មី5កេស”។

ជាក់ស្តែងបន្ទាប់ពីប្អូនប្រុសបានធ្វើការបង្ហោះវីដេអូពីជីវិតរបស់លោកពូភ្លាម ក៏មានអ្នកចូលមកខមិនថា ពាក្យថា“អាណិតលោកពូខ្លាំងណាស់”។


Leave a Reply