ជួយចែករំលែក! បុរសម្នាក់ប្រកាសស្វែងយុវជន២រូប ដែលជួយសំរួលចរាចរណ៍អោយរថយន្តទៅមុខនិងសង្គ្រោះជីវិតឪពុករបស់ខ្លួនបានជោគជ័យ (មានវីដេអូ)

បញ្ហាកកស្ទះចរាចរណ៍ផ្លូវគោក នៅតែកើតឡើងមិនស្រាកស្រាន្ត ដែលជាហេតុបង្កឲ្យមានការលំបាកសម្រាប់ឡានសង្គ្រោះបន្ទាន់ ក្នុងពេលដែលត្រូវការដឹកអ្នកជម្ងឺជាបន្ទាន់ម្ដងៗ។ ក្នុងនោះ មានការរិះគន់ជាច្រើនទៅលើអ្នកបើកបរដែលតែងតែមិនមានអធ្យាស្រ័យល្អ មិនបើកអែបទុកផ្លូវឲ្យឡានពេទ្យទៅមុនឡើយ បើទោះបីជាលឺសម្លេងស៊ឺរ៉ែនយ៉ាងណាក៏ដោយ។ ប៉ុន្តែក្នុងចំណោមនោះ ក៏មានបុគ្គលមួយចំនួនធំ នៅតែមានទឹកចិត្តគួរឲ្យកោតសរសើរផងដែរ។

ជាក់ស្តែងមានករណីមួយដោយបុរសម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Rocky Phiroeun បានប្រកាសស្វែងរកយុវជន២រូបដែលបានជួយសម្រួលចរាចរណ៍ឲ្យឡានសង្គ្រោះបន្ទាន់បានឆ្លងកាត់ខណៈដែលផ្លូវ កំពុងតែកកស្ទះខ្លាំង។ ដោយម្ចាស់គណនីហ្វេសប៊ុករូបនោះបានសរសេររៀបរាប់ថា៖

“ជំរាបសួរបងប្អូននៅលើបណ្តាញសង្គម Facebook ទាំងអស់ជាទីស្រឡាញ់និងគោរព! ខ្ញុំបាទឈ្មោះ សោម ភីរឿន សុំរំខានចិត្តនិងពេលវេលារបស់បងប្អូនទាំងអស់មេត្តាជួយស្វែងរកប្អូនប្រុសពីរនាក់ដែលបានជួយសង្គ្រោះជីវិតរបស់ឪពុកខ្ញុំបាទដែលកំពុងត្រូវការសង្គ្រោះបន្ទាន់នៅលើរថយន្តរបស់គ្លីនិក។ តែដោយសារលក្ខណៈមិនអំណោយផលនៃដងផ្លូវក្នុងទីក្រុងភ្នំពេញនាវេលាម៉ោង៥ល្ងាចស្ទះគ្រប់ផ្លូវសឹងជៀសគ្នាមិនរួច ក៏ស្រាប់តែលេចមុខប្អូនប្រុសទាំងពីរបានជួយសំរួលចរាចរណ៍ដែលអាចអោយរថយន្តទៅមុខនិងសង្គ្រោះជីវិតពុកខ្ញុំបានជោគជ័យ។ ដោយវេលាមិនអំណោយផល ខ្ញុំបាទពុំទាន់បានអរគុណប្អូនទាំងពីរដោយផ្ទាល់ ក៏បានបែកផ្លូវគ្នានាមុខពេទ្យរុស្សី។ ក្នុងវេលានេះបងចង់ធ្វើការអរគុណប្អូនដោយផ្ទាល់ ប្រសិនជាប្អូនប្រុសទាំងពីរបានឃើញ សូមប្អូនទាក់ទងមកបងតាមលេខ 010 964 570 ឬក៏បងប្អូនមេត្តាស៊ែរចែករំលែកដើម្បីអោយប្អូនទាំងពីរបានឃើញផង។ បញ្ជាក់: បើតាមរយៈកាមេរ៉ាដែលខ្ញុំបានថត ស្លាកលេខម៉ូតូរបស់ប្អូនប្រុសទាំងពីរគឺ ភ្នំពេញ 1HD-0384។ អរគុណបងប្អូនទាំងអស់គ្នា”៕

Leave a Reply