ពេលដឹងស្ទើរខ្លោចចិត្ត ! សិល្បៈល្ខោនខោលខ្មែរ មានអ្នកចូលទស្សនាប្រមាណ ២០នាក់ប៉ុណ្ណោះក្នុងមួយខែ (មានវិដេអូ)

បើតាមការបញ្ជាក់អោយដឹងពីសំណាក់លោកគ្រូ ម៉ាន់ កុសល ប្រធានសមាគមន៍សិល្បៈសុវណ្ណភូមិ ជាមួយក្រុមការងារខ្មែរណូត កាលពីប៉ុន្មានថ្ងៃមុននេះបានអោយដឹងថា លោកគ្រូបានអំពាវនាវជាញឹកញាប់ និងច្រើនឆ្នាំណាស់មកហើយអោយបងប្អូនមហាជនជួយគាំទ្រសិល្បៈបុរាណខ្មែរ មិនថាល្ខោនខោល រឺស្បែកធំនោះទេ ប៉ុន្តែការអំពាវនាវនេះហាក់ដូចជាគ្មានលទ្ធផលល្អឡើយ ដោយលោកគ្រូសង្កត់ធ្ងន់ថា ជាមធ្យមមានអ្នកចូលទស្សនាប្រមាណ២០នាក់ប៉ុណ្ណោះក្នុងមួយខែ។

ទោះជាយ៉ាងណាក្តីយើងក៏សូមអំពាវនាវម្តងហើយម្តងទៀត អោយមហាជនដែលជាប្រជាជាតិខ្មែរទាំងមូលមេត្តាជួយគាំទ្រសិល្បៈបុរាណខ្មែរ ដែលជាសម្បត្តិវប្បធម៌របស់ដូនតាយើងបន្សល់ទុកអោយ ដើម្បីកុំអោយបាត់បង់ ថ្វីត្បិតថាក្រុមការងារយើងព្យាយាមទៅជួយផ្សព្វផ្សាយយ៉ាងណា ប៉ុន្តែហាក់ដូចជាបានតែមួយឆាវ ហើយវាជាសារមួយផ្ញើរទៅកាន់បងប្អូនជនរួមជាតិ សូមមេត្តាជួយថែរក្សាគ្នា កុំទាល់តែបាត់បង់ទើបស្តាយក្រោយ៕

Leave a Reply