សូមសរសើរ!! គ្រាន់តែមានឱកាសភ្លាម ពិធីការិនី យុគ ចិន្តា បង្រៀនភាសាខ្មែរដល់តារាថៃល្បីរូបនេះ មិនឲ្យអានខុសសំនៀងឡើយ (មានវិដេអូ)

ពិធីការិនីល្បីឈ្មោះ អ្នកនាង យុគ ចិន្តា ទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនស្ទើរតែគ្រប់ស្រទាប់ ដោយសារភាពប៉ិនប្រសប់ក្នុងផ្នែកសិល្បៈសឹងតែគ្រប់ជំនាញ។ ថ្មីៗ នេះ អ្នកនាងបានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល និងសរសើរជាខ្លាំង ដោយសារតែបានបង្ហោះវិដេអូធ្វើការបង្រៀនភាសាខ្មែរដល់តារាល្បីនៅថៃគឺលោក Chakrit Yamnarm ថែមទៀតផង។

បើតាមការរៀបរាប់របស់អ្នកនាង គឺតារាល្បីថៃរូបនេះតម្រូវឲ្យថតស្ប៉តពាណិជ្ជកម្មនិយាយជាភាសាខ្មែរ ទើបអ្នកនាង យុគ ចិន្តា ធ្វើការបង្រៀនដល់លោក ដោយក្នុងការបង្រៀននេះគឺអ្នកនាងបង្រៀនយ៉ាងយកចិត្តទុកដាក់ និងឲ្យតារាថៃបញ្ចេញសម្លេងឲ្យត្រូវនឹងព្យញ្ជនៈខ្មែរគ្រប់តួតែម្ដង។ ចង់ដឹងច្បាស សូមទស្សនាវិដេអូខាងក្រោម៖

Leave a Reply