នារី​ម្នាក់​ស្ទើរតែ​ខ្វាក់​ភ្នែក​ព្រោះ​តែ​មើល​រឿង​កូរ៉េ​ខ្លាំងពេក(វីដេអូ)

ថ្មីៗនេះ នារី​ដ៏​ស្រស់ស្អាត​ម្នាក់ដែល​មាន​អាយុ ២០​ឆ្នាំ បាន​ទៅ​មន្ទីរ​ពេទ្យនៅ​ពេល​ដែល​នាង​មាន​អារម្មណ៍​ថា​ភ្នែក​ទាំងគូរ​របស់​នាង​ស្ទើរ​តែ​ចង់​ផ្ទុះចេញ​មក​ក្រៅ​ បន្ទាប់​ពី​មើល​រឿង​កូរ៉េអស់​១៨​ភាគ ក្នុង​​រយៈពេល​មួយអាទិត្យ​ពេញ។
កាសែត​ China Daily បាន​រាយការណ៍​ថា​ក្រៅពី​ការ​ក្រោកទៅញាំ​អាហារ​ និង​ទៅ​គេង នាង​មើល​រឿង​បរទេសដែល​នាង​ចូលចិត្តដូច​ជា “Cheese in the Trap” និង​“Descendants of the Sun”។​ បន្ទាប់​មក​ នាង​ប្រាប់​ថា​នាង​មា​នអារម្មណ៍​ដូចជាឈឺ​ក្នុង​ភ្នែក ហើយ​មើលទៅ​ព្រៀលៗ ភ្នែកឡើង​ក្រហម​ ហើយ​និង​ឈឺ​ក្បាលទៀតផង​។

នៅថ្ងៃបន្ទាប់​ នាងកាន់តែ​ឈឺឡើង ហើយ​នាង​ក៏​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។ គ្រូពេទ្យ​ថា​នា​ង​មានបញ្ហា​ភ្នែក​ម្យ៉ាង​ដែល​មាន​ឈ្មោះ​ថា “Acute glaucoma” ហើយ​គ្រូពេទ្យ​បន្ត​ថា​ស្ទើរតែ​នឹង​ខ្វាក់​ភ្នែក​ទៅហើយ​។ នា​ងគឺជានារី​ម្នាក់​ដែល​បាន​ងប់​នឹង​រឿង​កូរ៉េ។ នៅ​ក្នុង​ឆ្នាំ​ ២០១៤ មាន​នារី​ម្នាក់​ឈឺបេះដូង​ បន្ទាប់ពី​នៅដល់​យប់ជ្រៅដើម្បី​មើល​រឿង​កូរ៉េ “My Love from the Star”។
ម្យ៉ាងវិញទៀតយុវវ័យ​សម័យ​ឥលូវ​ គឺជក់​នឹង​ការលេង​ Game តាម​កុំព្យូទ័រ​ និង​ ស្មាតហ្វូន គឺជាបាន​ក្លាយជា​បញ្ហាសង្គម​យ៉ាង​ធ្ងន់ធ្ងរ​ជុំវិញ​ពិភពលោកផង​ដែរ​។ ដូច្នេះ​អ្នក​ត្រូវ​តែ​ការពារ​ភ្នែករ​បស់​អ្នក ហើយ​កុំ​មើល​រឿង និង​លេង​ Game ហួស​កំរិត​ច្រើន​ពេក​។ អ្នកគួរ​តែ​គេង​ឱ្យ​គ្រប់​គ្រាន់​ និង​យក​ចិត្តទុកដាក់​លើ​សុខភាពខ្លួន​ឯង​ផង​។

Leave a Reply