ថ្ងៃកំណើតកូនស្រីសំណព្វ ស្រី ម៉ុច ដឹកដៃកូន បញ្ចេញភាពស៊ិចស៊ី នៅលើឆ្នេរសមុទ្រ (មានវីដេអូ)

ភ្នំពេញ៖ ទោះជាមានការរិះគន់ ពីបណ្តាអ្នកគាំទ្រជាច្រើនយ៉ាងណាក្តី ក៏អតីតតារាសម្តែងស្រីអ្នកនាង សុខ ស្រីម៉ុច ហៅជីដូន កាកី ហាក់ដូចជាមិនខ្វល់ខ្វាយពីរឿងទាំងអស់នោះ ព្រោះថានេះជាចំណង់ចំណូលចិត្ត របស់នាងដែលនាងពេញចិត្តនឹងធ្វើវាឡើង។

ជាក់ស្តែង នៅក្នុងថ្ងៃនេះដែរ ជាថ្ងៃពិសេសថ្ងៃកំណើតរបស់កូនស្រីសំណព្វរបស់នាង នាងក៏បានធ្វើការជូនពរទៅកាន់កូនស្រី ជាមួយនឹងពាក្យពេចន៍ដ៏មានអត្ថន័យជាច្រើន មិនត្រឹមតែប៉ុណ្ណោះ នាងក៏បានដឹកដៃកូនទៅដើរលេងនៅឆ្នេសមុទ្រ យ៉ាងសប្បាយរីករាយ។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះនោះគឺ តារារូបនេះបានដឹកដៃកូនស្រីលេងខ្លួន នៅក្នុងឈុតប៊ីគីនី ដើរលំហែកាយ បញ្ចេញសាច់យ៉ាងមួយអស់ដៃ ខណៈពេលដែរ មហាជនជាច្រើននៅតែមិនពេញចិត្តជាមួយនឹងការស្លៀកពាក់របស់នាង។

លើសពីនេះ នាងក៏មិនបានហាមឃាត់ និងមិនពេញចិត្តឲ្យកូនស្រីស្លៀកស៊ិចស៊ីនោះទេ នាងថែមទាំងបញ្ចេញសារមួយថា៖ «កូនអាចក្លាយទៅជាអ្វីគ្រប់យ៉ាងក៍បាន ឲ្យតែជួយដល់សង្គមតែសុំដាច់ខាត មិនមែនជាដង្កូវសម្រាប់ប្រទេសជាតិ ហើយក៍នឹងក្លាយទៅជាស្រីដែលស៊ិចស៊ីជាងម្ដាយ សម្រាប់ស្នងដំណែងពីម្ដាយណា (តែបើចង់ស៊ិចស៊ីចឹងទាល់តែកូនឯងឈប់បាយពីរចានម្នាក់ឯង)។

ក្រោយពីឃើញបែបនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាមានការភ្ញាក់ផ្អើលតែម្តង ដោយមិននឹកស្មានថា នាងក៏ចូលចិត្តឲ្យកូនស្រីរបស់ខ្លួនស៊ិចស៊ីបែបនេះដែរ៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖



Leave a Reply