ចុម៖ គ្រាន់ឃើញ សុខ ពិសី ពរកូនជប៉ុនអ្នកគាំទ្រលាន់មាត់ជូនពរ….

ភ្នំពេញ ៖ ខណៈដំណឹងសាងស្នេហ៍តារាចម្រៀងស្រីមានប្រជាប្រិយ សុខ ពិសី និងថៅកែ​ក្មេ​ង​សាន់ដេលេ​ចឮ​ល្ហៀងៗ​ថាកាន់តែផ្អែមប្រៀបបានស្ករនោះ ធ្វើឲ្យបណ្តាអ្នក​គាំទ្រ​ជា​ច្រើន​​សម្តែងក្តីរំភើប​ជំនួសដ្បិតតារា​ចម្រៀង​ស្រីផ្សេងៗ​រួមមាន ឱក សុគន្ធកញ្ញា និង មាស សុខសោភា សុទ្ធតែបាន​បង្ហាញមុខ​គូស្នេហ៍អស់ទៅហើយ​នៅ​ឡើយតែតារាស្រីសាច់ស​រូបនេះ​ប៉ុណ្ណោះ។

រំពេចលេចដំណឹងមានស្នេហ៍ស្រាប់តែគេឃើញតារាស្រីសម្លេងស្រទន់ សុខ ពិសី ហាក់​ចាប់​ផ្តើមចេះ​ស្រលាញ់​ក្មេងដោយនាងបានរត់ទៅឱបប្រលែងក្មេងៗថែមទៀតផង។ ជាក់​ស្តែងនៅថ្ងៃនេះ​ក្នុងរូបភាព​ញញឹមស្រស់​គ្មាន​ទុក្ខព្រួយនៅដៃមានក្មេងប្រុសគួរស្រលាញ់ សុខ ពិសី ក៏បានថ្លែងសារខ្លីថា «ថតជាមួយកូនជ្រូកអវកាស ប៉ូលីន មិន​ងាយ​បានថត​ជាមួយ​កូន​ជប៉ុនទេ មីងចង់តែខាំថ្ពាល់ក្មួយទេ»។ ភ្លាមៗដោយឃើញអាយ​ដលរបស់​ខ្លួន​បាន​ពរក្មេងយ៉ាងស្និទ្ធដូចនេះអ្នកគាំទ្រម្នាក់បានខមិនភ្លែតថា «បើបងស្រលាញ់​ជូនពរ​អោយបងបានដូចបំណង»។







Leave a Reply