ទាំងព្រឹកព្រលឹមនាយចយ ទទួលដំណឹងដ៏សោកសៅមួយ….

ភ្នំពេញ៖ កាលពីវេលាម៉ោង៣ទៀបភ្លឺ តារាកំប្លែងដ៏មានប្រជាប្រិយភាព នាយចយ បានបង្ហោះរូបភាព ភ្ជាប់ជាមួយនឹងសារដ៏សោកសៅ ទាំងព្រឹកព្រលឹម ក្រោយលោកតាជាទីស្រលាញ់របស់ខ្លួន បានទទួលមរណភាពចោលខ្លួន។

 

 

ទន្ទឹមនឹងនេះដែរ តារារូបនេះក៏បានភ្ជាប់ជាមួយសារដ៏ខ្លីមួយ នៅក្នុងហ្វេសប៊ុក ដោយសរសេរថា៖«ឲ្យចៅសុំអភ័យទោសផងលោកតា ដែលចៅមកមិនទាន់ដង្ហើមរបស់លោកតា សូមឲ្យលោកតាទៅកានសុកតិភពផងចុះ»។

 

 

ដំណឹងដ៏សោកសៅមួយនេះ បានធ្វើឲ្យ អ្នកគាំទ្រ ក៏ដូចជាអ្នកលេងបណ្តាញសង្គម បាននាំគ្នាចូលរួមរំលែកទុក្ខ និងចូលរួមសោកស្តាយដល់លោក និងគ្រួសារ ដែលបានបាត់បង់មនុស្សជាទីស្រលាញ់ ដែលធ្លាប់មានអនុស្សាវរីយ៍ដ៏ល្អៗជាមួយគ្នាយ៉ាងដូច្នោះ៕

 

 

 

 

 

Leave a Reply