ទីបំផុតស្នេហាជាង១៤ឆ្នាំ Sara Legge និងគូស្នេហ៍ដែលជាប់សែរាជវង្ស បានសម្រេចបំណងហើយ

ថៃ៖ នៅទីបំផុតតារាសម្ដែងកូនកាត់ Sara Legge និងកម្លោះសង្ហាដែលជាគូស្នេហ៍ បានដឹកដៃគ្នារៀបមង្គលការហើយ បន្ទាប់ពីបានសិក្សាស្វែងយល់ចិត្តថ្លើមគ្នា អស់រយៈពេលជាង១៤ឆ្នាំមកនេះ។

 

 

ក្នុងនោះដែរ អ្វីដែលគួរឲ្យគួរឲ្យចាប់អារម្មណ៍ នាថ្ងៃដ៏សំខាន់របស់តារាសម្ដែងថៃ Sara Legge និងគូស្នេហ៍ខ្លួនដែលជាប់សែរាជវង្សរូបនោះ ក៏បានចូលក្រាបថ្វាយបង្គំគាល់ និងដើម្បីទទួលការសណ្ដោសប្រណី ប្រទានពរជ័យ ពីព្រះអង្គម្ចាស់ក្សត្រីថៃ មហាចក្រី ស៊ីរីនដន ហើយជាពិសេស ក៏បានប្រារព្ធពិធី ទៅតាមទំនៀមទម្លាប់របស់រាជវង្សថែមទៀតផង។

 

 

ជាមួយគ្នានោះដែរ រីឯសម្រាប់ពិធីជប់លៀងកម្មវិធីមង្គលការរបស់តារាសម្ដែងស្រីរូបនេះ ក៏គ្រោងនឹងធ្វើនាដើមឆ្នាំក្រោយ ដោយត្រៀមនឹងអញ្ជើញមិត្តសិល្បៈ ក៏ដូចជាអ្នកជំនួញធំៗជាច្រើនរូប ចូលរួមក្នុងឱកាសដ៏ពិសេសមួយនេះផងដែរ៕

ចង់ជ្រាបច្បាស់ សូមតាមដានទស្សនារូបភាពខាងក្រោម៖ 

 

 

 

 

 

 

Leave a Reply