ធារិកា បញ្ជាក់ច្បាស់ថា មុខប្លែកព្រោះតែផាត់មុខ និងកែតែធ្មេញប៉ុណ្ណោះ មិនបានកែកុនមុខអ្វីឡើយ !

នំពេញ៖ ប្រហែលជាប្រិយមិត្តបានជ្រាបរួចមក ពីរឿងជជែកវែកញែក ក្រោយតារាចម្រៀងស្រី សុវត្ថិឌី ធារិកា បានដោះធ្មេញពត់រួចមក ហើយឃើញមុខនាងផ្សេងគ្នាដាច់ ទើបធ្វើឲ្យមនុស្សជាច្រើន នាំគ្នាគិតថា នាងបានកែសម្ផស្សបន្ថែម មិនមែនមុខប្លែក ព្រោះតែពត់ធ្មេញទេ។

ក្នុងនោះដែរ តារាស្រីរូបនេះ ក៏បាននិយាយបកស្រាយ ពីរឿងនេះ ដោយអះអាងថា នាងមិនបានកែនោះទេ តែដោយសារតែពេលនោះ នាងបានផាត់មុខ ក្រោយដោះធ្មេញពត់ ទើបធ្វើឲ្យឃើញ ត្របកភ្នែក២ជាន់ ច្រមុះ ស្រួច។ ប៉ុន្តែតាមការពិតទៅ គ្មានប្រែនោះទេ គ្រាន់តែ ការពត់ធ្មេញ ជួយឲ្យប្រែទម្រង់មុខបន្តិចផងដែរ។

យ៉ាងណាមិញ តារាស្រី ធារិកា មិនបានខឹងសម្បារ លើសម្តីរបស់មនុស្សដែលឌឺដង ថានាងបែបណានោះទេ គ្រាន់តែនាងចង់បញ្ជាក់ថា រឿងពិត នាងមិនបានកែសម្ផស្ស ដូចពាក្យគេនិយាយនោះទេ៕

Leave a Reply