យូរៗប៉ះគ្នាម្ដងសម្រស់ លី ម៉ារីណា និង ឈួន សុវណ្ណឆៃ ស្អាតមិនចាញ់គ្នា

ភ្នំពេញ៖ កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយក្រោយពេលឃើញ គណនីហ្វេសប៊ុកផ្លូវការរបស់តារាសម្ដែងស្រី អ្នកនាង លី ម៉ារីណា និងតារាចម្រៀងស្រី អ្នកនាង ឈួន សុវណ្ណឆៃ ត្រូវជាមិត្តរួមការងារសិល្បៈជាមួយគ្នានោះបានបង្ហោះរូបភាពជាច្រើនធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ជាមួយនឹងកម្មវិធីខួបកំណើតមួយ។ក្នុងនោះផងដែរបើ ផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថា អ្នកនាង លី ម៉ារីណា និង អ្នកនាង 

ឈួន សុវណ្ណឆៃ បានបង្ហាញពីសម្រស់រៀងៗខ្លួន របស់ពូកគេ ធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន មានការចាប់អារម្មណ៍ខ្លាំងមែនទែន។ក្រៅពីទិដ្ឋភាពដល់មើលទៅយ៉ាងអធិកធអមនោះ គេសង្កេតឃើញតារាសម្ដែងស្រី អ្នកនាង លី ម៉ារីណា និងតារាចម្រៀងស្រី

អ្នកនាង ឈួន សុវណ្ណឆៃ មានសម្រស់ស្អាតមិនចាញ់គ្នាប៉ុន្មាននោះទេ ទាំងការតុបតែងខ្លួន ជាដើម។គួររម្លឹកផងដែរថា នាបច្ចុប្បន្ននេះអ្នកទាំងពីរនាក់ នេះ សុទ្ធមានគ្រួសារ និងកូនៗ ក៏ពិតមែន តែស្ទាយ៍តុបតែងខ្លួន និងសម្រស់ នៅតែស្អាតមិនចាញ់តារាស្រីៗឯទៀតនោះទេ៕

Leave a Reply