មុននេះបន្តិច តារាថៃ Tao និងPoppy មកដល់កម្ពុជា បង្ហាញស្នាមញញឹមយ៉ាងរីករាយ!

ភ្នំពេញ៖ មុននេះបន្តិច តារាសម្តែងប្រុសស្រី Tao និង Poppy បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដែលមានការចូលរួមទទួលស្វាគមន៍ពីបណ្តាអ្នកគាំទ្រ នៅក្នុងប្រទេសកម្ពុជាយ៉ាងកក់ក្តៅ។ជាក់ស្តែងនៅក្នុងនោះដែរ ឃើញថាតារាប្រុសរូបនេះ បានធ្វើការតុបតែងខ្លួនយ៉ាងស្រស់សង្ហា ជាមួយនឹងតារាស្រីPoppy ក្នុងការតែងខ្លួនយ៉ាងស្អាត និងសាមញ្ញៗ នា

ព្រឹកនេះនៅព្រលានយន្តហោះ។មិនត្រឹមតែប៉ុណ្ណោះពួកគេបានបង្ហាញនូវស្នាមញញឹមទៅកាន់អ្នកគាំទ្រ នៅក្នុងប្រទេសខ្មែរជាច្រើន ធ្វើឲ្យពួកគេរំភើបក្រោមវត្តមានតារាប្រុសស្រី ទាំង២នេះ នៅលើទឹកដីកម្ពុជាយ៉ាងដូច្នោះ។ទន្ទឹមនឹងដំណឹងនេះដែរ ក៏មានអ្នកគាំទ្រខ្លះពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលតារាទាំងពីរនេះបានមកកាន់ប្រទេសកម្ពុជានៅក្នុងថ្ងៃនេះ តាមរយៈការអញ្ជើញពីក្រុមហ៊ុនមួយចំនួនយ៉ាងដូច្នោះ៕

Leave a Reply