វ៉ា​វ ​!​ ​ក្នុង​ឈុត​កូនក្រមុំ​ ​សុ​វត្ថិ​ឌី​ ​ធារី​កា​ ​ស្អាត​គួរ​ឱ្យ​ស្រឡាញ់ ​!​

ក្រោយ​ដោះ​ធ្មេញ​ដែក​គេ​សម្គាល់​ឃើញ​នាង​តូច​ ​សុ​វត្ថិ​ឌី​ ​ធារី​កា​ ​កាន់តែ​មាន​សម្រស់​ស្រស់​ស្អាត​ប្លែក​ស្ទើរ​មិន​គួរ​ឱ្យ​ជឿ​ ​។​ ​ថ្មី​ៗ​នេះ​ ​សុ​វត្ថិ​ឌី​ ​ធារី​កា​ ​បាន​បង្ហាញ​សម្រស់​ក្នុង​ឈុត​កូនក្រមុំ​បែប​ប្រពៃណី​ខ្មែរ​ ​ឃើញ​ហើយ​ពិតជា​ស័ក្តិ​សមតែ​ម្តង​ ​។​ ​ថិត​ក្នុង​សម្លៀកបំពាក់​កូនក្រមុំ​បែប​ប្រពៃណី​ខ្មែរ​គេ​សម្គាល់​ឃើញ​សម្រស់​របស់​តារាចម្រៀង​ ​សុ​វត្ថិ​ឌី​ ​ធារី​កា​ ​កាន់តែ​លេចធ្លោ​ ​

ប្លែក​ជាង​មុន​ ​។​ ​នៅតែ​មានការ​សេរ​សើរ​ពី​សម្រស់​របស់​នាង​ដែល​ប្រែប្រួល​ដូច​មនុស្ស​ពីរ​នាក់​ផ្សេងគ្នា​ក្រោយពី​ដក​ធ្មេញ​ដែក​ ​។​ ​នៅតែ​មានការ​សង្ស័យ​ថា​ ​សុ​វត្ថិ​ឌី​ ​ធារី​កា​ ​កែកុន​សម្រស់​ខ្លះ​ៗ​នៃ​ផ្ទៃមុខ​បើ​ទោះបីជា​នាង​ធ្លាប់​បដិសេធ​ក្តី​ ​។​ ​កន្លងមក​តារា​មិន​តិច​ទេ​បាន​ពត់​ធ្មេញ​ ​ដែក​នេះ​ដែល​មាន​ដូចជា​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​សុខ​ ​សី​ឡា​លីន​ ​ឌុច​ ​សុភា​ ​និង​

សាឡាត់​ ​ស្រី​ឡាង​ ​តែ​សម្រស់​ ​របស់​ពួកគេ​ហាក់​មិន​ប្រែប្រួល​និងប្លែកដូច​ ​សុ​វត្ថិ​ឌី​ ​ធារី​កា​ ​ឡើយ​ ​។​ថ្វីដ្បិត​មិនទាន់​រក​ទ្រនំ​ពិ​ត​បា្រ​កដ​បានតែ​ ​សុ​វត្ថិ​ឌី​ ​ធារី​កា​ ​នៅតែ​ទទួល​បានការ​ចាប់អារម្មណ៍​ពីសំណាក់​មហាជន​តាមរយៈ​ការ​ច្រៀង​នៅ​តាមកម្ម​វិធី​នានា​ហើយ​ថ្មី​ៗ​នេះ​នាង​ទើប ​និង ​ចេញ​បទចម្រៀង​ដ៏​សោក​​សៅ​ដែល​និយាយ​ពី​ការ​រលំ​អគារ​នៅខេត្តព្រះសីហនុ ដែលធ្វើ​ឱ្យ​មនុស្ស​ស្លាប់​ និង ​របួស​ជាច្រើន​នាក់​ ​។​ ​ក្រៅពី​នេះ​ ​សុ​វត្ថិ​ឌី​ ​ធារី​កា​ ​ក៏​កំពុង​មាន​ហាងឆេង​មិនធម្មតា​ដែរនៅក្នុងការថតស្ប៉តសម្អាងការនានា ​

Leave a Reply