ស្មានមិនដល់តារាថៃ Tao មកខ្មែរលើកទី ១ មានអ្នកគាំទ្រសម្រុកទៅរោមជិតឈឹង (វីដេអូ)

នៅ​ថ្ងៃទី ៣០ មិថុនា ម្សិលមិញ​នេះ តារា​ថៃ Tao Phiangphor កំលោះ​សង្ហា​នៅក្នុង​រឿង «​សុភាពបុរស​សុទ្ធសាធ​» ដែល​សម្ដែង​ជា​តួអង្គ​ឈ្មោះ ភី​វីន និង តារា​ស្រី Poppy បានធ្វើ​ដំណើរ​មកកាន់​ទឹកដី​ប្រទេស​កម្ពុជា ដោយ​គ្រាន់តែ​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ភ្លាម អ្នក​ទាំងពីរ​ក៏មាន​អ្នកគាំទ្រ​ជាច្រើន​ឈរ​រង់ចាំ​ទទួល​ស្វាគមន៍​ត្រៀបត្រា ។​​តារា​ប្រុស Tao បង្ហាញ​វត្តមាន​លើក​ទី ១ នៅលើ​ទឹកដី​ប្រទេស​កម្ពុជា ប៉ុន្ដែ​គេ​កត់សម្គាល់ឃើញ​លោក​ទទួលបាន​ការស្វាគមន៍​

យ៉ាង​កក់ក្ដៅ​ពី​សំណាក់​អ្នកគាំទ្រ ពិសេស​យុវវ័យ​តែម្ដង​នាំគ្នា​សម្រុក​ទៅ​ជួប​លោក​ដល់​រោងភាពយន្ត ព្រមជាមួយ​សំឡេង​ស្រែក​ហ៊ោកញ្ជ្រៀវ​ស្វាគមន៍​ដោយ​ក្ដី​ពេញចិត្ត ។ ដោយ​ឃើញ​ទឹកចិត្ត​របស់​អ្នកគាំទ្រ​កម្ពុជា​ច្រើន​បែបនេះ តារា​ប្រុស Tao បាន​បង្ហោះ​សារ​អរគុណ​នៅលើ IG ផ្លូវការ​របស់ខ្លួន ដោយ​សរសេរ​ជា​ភាសា​ខ្មែរ​ថា «​អរគុណ ខ្ញុំ​នឹង​នឹក​អ្នក​ទាំងអស់គ្នា ស្រឡាញ់​អ្នក​ទាំងអស់គ្នា​» ។​​រឿង​ដែល​ធ្វើ​ឱ្យគេ​ស្មាន​មិន​ដល់ Tao ទើបតែ​មកដល់​កម្ពុជា​លើក​ទី ១ ប៉ុន្ដែ​លោក​អាច​ទាក់​បាន​ដួងចិត្ត​ទស្សនិកជន​យ៉ាងច្រើន តាមរយៈ​ភាព​ប៉ិនប្រសប់​ក្នុងការ​សម្ដែង និង រូបរាង​ស្រស់​សង្ហា​គួរឱ្យ​ស្រឡាញ់ ៕

Leave a Reply