នេះជាមូលហេតុ ដែលហ្វេនហៅ Yaya ថាជា «Queen នៃស្ពតពាណិជ្ជកម្ម»!

ថៃ៖ តារាសម្តែងស្រីលំដាប់ជួរមុខប្រចាំប្រទេសថៃ កញ្ញា Yaya Urassaya ត្រូវបានគេដឹងថា នាងបានប្រឡូកចូល វិស័យសិល្បៈប្រមាណជាង១០ឆ្នាំមកហើយ ដោយគ្រប់គ្នាបានស្គាល់នាងដំបូង តាមរយៈការសម្តែងភាពយន្តដំបូងបង្អស់របស់នាង ចំណងជើងថា«Duang Jai Akkanee» កាលពីឆ្នាំ២០១០ ជាមួយនឹងមិត្តប្រុសបណ្តូលចិត្តតារាសម្តែងប្រុស

Nadech Kugimiya។តួយ៉ាង រយៈពេល៨ឆ្នាំមកនេះ កេរ្តិ៍ឈ្មោះរបស់ Yaya ក៏កាន់តែល្បីឡើងៗជាលំដាប់ ហើយបើនិយាយពីចំនួនស្ពតពាណិជ្ជកម្ម ដែលនាងបានផ្សព្វផ្សាយឲ្យវិញ គិតមកទល់ពេលនេះ គឺបានប្រមាណជាជាង២០០ស្ពតពាណិជ្ជកម្មហើយ ហើយបើគិតមកត្រឹមពាក់កណ្តាលឆ្នាំ ២០១៩នេះផងដែរ ត្រូវបានទម្លាយថា Yaya ថែមទាំងបាន

ក្តោបក្តាបស្ពតពាណិជ្ជកម្ម មិនក្រោមជាង១០ស្ពតពាណិជ្ជកម្មថែមទៀត នៅក្នុងដៃថែមទៀតផង។អ្វីដែលពិសេសជាងនេះទៅទៀតនោះ Yaya ថែមទាំងត្រូវបានមហាជនដាក់នាមឲ្យថាជា «ម្ចាស់ក្សត្រីនៃស្ពតពាណិជ្ជកម្ម» ថែមទៀតផងដែរ ដោយសារតែ នាងគឺជាតារាស្រីដែលមានគំរូល្អ មិនធ្លាប់មានព័ត៌មាន រឿងអាស្រូវអាក្រក់សូម្បីតែម្តង រយៈពេល១០ឆ្នាំមកនេះ ជាពិសេស នាងថែមទាំងមានមន្តស្នេហ៍ទាក់ទាញ ទាំងសម្រស់ ចរិកនិងកាយវិការ ដែលធ្វើឲ្យមនុស្សគ្រប់គ្នា មិនលង់ស្រលាញ់នាងមិនបានថែមទៀតផង៕

Leave a Reply