ពុទ្ធោ ស្តែងៗណាស់បងប្អូន!! នាយទាហាន២នាក់ជិះម៉ូតូឌុបគ្នាទៅពេទ្យ បែរជាបាក់ដីធ្លាក់ចូលទឹកស្ទឹង បាត់ខ្លួនមិនទាន់រកឃើញនៅឡើយ! (មានវីដេអូ

រដូវវស្សាបានឈានចូលមកដល់ហេីយ ក្នុងនោះដែរក៏មានតំបន់មួយចំនួនក្នុង ប្រទេសកម្ពុជា កំពុងទទួលរងនូវឥទ្ធិពលភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ដែលបង្កឲ្យមានមាន ទឹកជន់លិចថែមទៀតផង។ ជាក់ស្តែង ដូចកាលពីពេលថ្មីៗនេះនៅខេត្តព្រះសីហនុ មានទឹកជន់លិចនៅតាមតំបន់មួយ ចំនួនយ៉ាងខ្លាំង ខណៈដែលភ្លៀងបាននឹងកំពុងតែបន្តធ្លាក់នោះ។

ដោយឡែកស្រាប់តែ នៅវេលាព្រឹកនេះ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកនារីម្នាក់មានឈ្មោះ Pen MonniRathika បានបង្ហោះវីដេអូ ដែលជាសោដនាកម្ម ដ៏សែនក្រៀមក្រំមួយ ដោយមនុស្សពីរនាក់ បានជួបឧបទ្ទវហេតុ បាក់ស្ពានធ្លាក់ចូលទឹកស្ទឹង រួចទឹកគួចយកអ្នកទាំងពីររូបនោះទៅបាត់តែម្ដង ដែលមិនទាន់ដឹងថា ពួកគាត់នៅមិនជីវិតឬអត់។

ក្នុងនោះផងដែរ ម្ចាស់គណនីខាងលើ បានសរសេរប្រាប់ឱ្យដឹងថា៖”មិត្តភក្តិមានជំងឺក៏ជូនទៅពេទ្យ តែសំណាងមិនល្អក៏បាក់ស្ពាន…សូមព្រះជួយតាមថែរក្សាក្មួយ ឈ្មោះ ភីនី ដាលិ អត្ថលេខ: 247380 មុខងារ នាយក្រុមស៊ើបការអង្គភាព: វរៈសេនាតូចកាំភ្លើង យោធភូមិភាគ១ កាំភ្លើងធំ ឈរជើងនៅអូកុក ព្រំដែនខ្មែរឡាវ មិនថាចុងក្រោយនឹងទៅជាយ៉ាងណា យ៉ាងហោចណាស់ ក៏ក្មួយបានធ្វើរឿងដែលគួរធ្វើ”។

ក្រុមការងារសូមអភ័យទោសផង ចំពោះប្រិយមិត្ដទាំងអស់គ្នា ដោយសារតែវីដេអូ ហាក់មានភាពរន្ធត់ពេក ដូច្នេះខាងក្រុមការងាររបស់ពួកខ្ញុំ មិនអាចដាក់វីដេអូឲ្យប្រិយមិត្ដទស្សនាបាននោះឡើយ បែបនេះហើយប្រិយមិត្ដ អាចចូលទៅទស្សនា តាមរយៈម្ចាស់គណនី ហ្វេសប៊ុកផ្ទាល់ខាងលើ ដែលជាអ្នកបង្ហោះវីដេអូនេះបាន។

 

 

 


Leave a Reply