ពិបាក់ហើយ! លោក ប៉ែន ចំរ៉ុង មានអារម្មណ៍ច្របូកប្របល់យ៉ាងមិចខ្លះនៅពេលជួបអតីតប្រពន្ធ និងឪក្មេក…(មានរូបភាព)

​(ភ្នំពេញ) ៖ ពិតជាធ្វើឱ្យគេចាប់អារម្មណ៍ចង់ខ្លាំងជាងតារាសម្តែងល្បីមកពីថៃ លោកម៉ារីអូ ទៅទៀត នៅពេលដែលពិធីករប៉ែន ចំរ៉ុង បានជួបជាមួយអតីតប្រពន្ធ អ្នកនាងភិន សុដាលីស និងឪក្មេកលោកអ៊ិន សុភិន កាលពីថ្ងៃទី19 ខែកក្កដា ឆ្នាំ2019។ ការជួបរវាងប៉ែន ចំរ៉ុង និងអតីតប្រពន្ធនិងឪក្មេកនេះមិនមែនជារឿងចៃដន្យឡើយ ព្រោះថានៅថ្ងៃខួបគម្រប់4ឆ្នាំ របស់ PNN នោះគេដឹងថា ពិធីករប្រាកដជាត្រូវគេ

ជ្រើសរើសយកចំរ៉ុង ជាមិនខាន ប៉ុន្តែអ្នកនាងភិន សុដាលីស និងលោកអ៊ិន សុភិន នៅតែមកចូលរួម ហើយពួកគេនៅមិនឆ្ងាយពីគ្នាប៉ុន្មានឡើយ។ ប៉ែន ចំរ៉ុង សារភាពនៅលើឆាកថា លោកហាក់មានអារម្មណ៍ច្របូកច្របល់ ព្រោះថាមានភ្ញៀវពិសេសចូលរួមដែលសំដៅថា លោកម៉ារីអូ។ ប៉ុន្តែអ្នកចូលរួមទស្សនាផ្ទាល់យល់ថា ចំរ៉ុង

ចង់និយាយទៅលើអតីតប្រពន្ធអ្នកនាងភិន សុដាលីស និងអតីតឪក្មេកលោកអ៊ិន សុភិន ដែលនៅក្បែរលោកនោះ។ចំរ៉ុង កាន់តែបញ្ចោញថ្វីមាត់នៅលើឆាក ព្រមទាំងច្រៀងលេងដោយគ្មានកង្វល់ឡើយ តែថាមិនដឹងម៉េចច្រៀងចេះតែខុសប៉ារ៉ូល។ ដោយឡែក ភិន សុដាលីស និងឪពុកវិញ បានអង្គុយទម្លាក់ទឹកមុខនិងមានពេល

ខ្លះដៀងភ្នែកទៅមើលចំរ៉ុង ម្តងៗដែរ ព្រោះថាបើមិនចង់មើលក៏មិនអាចគេចបាន ព្រោះចំរ៉ុង ឈរជាប់ ម៉ារីអូ។អ្នករៀបចំកម្មវិធីបានត្រឹមតែអង្គុយសើចតិចៗដាក់ ចំរ៉ុង ថាម្តងនេះជួបទាំងប្រពន្ធនិងឪក្មេក ហើយចាំមើលគេចទៅណាទៀត។គួរបញ្ជាក់ថា ប៉ែន ចំរ៉ុង បានភ្ជាប់ស្នេហ៍ជាមួយភិន សុដាលីស ក្រោយពេលដែលកូនស្រីថៅកែ

ផលិតកម្មមហាហង្ស រូបនេះ ផ្តាច់ពាក្យពីអតីតគូដណ្តឹងតារាសម្តែងលោក ប៉ែន តុលា។ ណងស្នេហ៍ឥតខាន់ស្លានេះធ្វើឱ្យចំរ៉ុង បន្សល់កូនស្រីម្នាក់អាយុជាង2ឆ្នាំ ហើយក៏ នាចែកផ្លូវគ្នាទាំងចម្រូងចម្រាស។ ដាលីស ដាក់កំណត់មិនអនុញ្ញាតឱ្យចំរ៉ុង ជួបមុខកូនស្រីជាដាច់ខាត ស្របពេលដែលលោកសុភិន ធ្លាប់វ៉ៃទាត់ចំរ៉ុង ដោយកំហឹង

ទៀតផង ទើប ធ្វើឱ្យពេលនេះពួកគេមិននិយាយស្តីរកគ្នាមួយម៉ាត់ឡើយ។ស្របពេលដែលចំរ៉ុង មានប្រពន្ធថ្មី តែចិត្តនៅតែចង់ជួបមុខកូនស្រី Katherina តែអតីតប្រពន្ធនិងឪក្មេកមិនឱ្យជួបនោះ បែរជាពេលនេះពួកគេជួបគ្នានៅផ្លូវទាល់ទៅវិញ៕ ប្រភព ៖ ហ្វេសបុ៊ក

Leave a Reply