ពុទ្ធោ(ក្តៅៗ) ចូលរួមរំលែកទុក្ខផង!! រកឃើញសព នាយទាហានដែលជិះម៉ូតូឌុបគ្នា ត្រូវទឹកគួចបាក់ដីផ្លូវធ្លាក់ចូលទឹកស្ទឹងនោះហើយ!!(មានរូបភាព)

ពិតជាស្តែងខ្លាំងមែនទែន ដោយ នាយក្រុមស៊ើបការអង្គភាព វរៈសេនាតូចកាំភ្លើង យោធភូមិភាគ១ កាំភ្លើងធំ ឈរជើងនៅអូកុក ព្រំដែនខ្មែរឡាវ រួមទាំងមិត្តភក្តិ សរុបមានគ្នា២នាក់ បានជិះម៉ូតូឌុបមិត្តភក្តិដែលមានជំងឺទៅមន្ទីរពេទ្យ តែអកុសល ខណៈកំពុងជិះឆ្លងកាត់លើផ្លូវដី ដែលឆ្លងមាត់ផ្លូវទឹក ដែលមានទឹកហូរគួចយ៉ាងខ្លាំងនោះ ស្រាប់តែបាក់ដីផ្លូវធ្លាក់ទាំងមនុស្ស២នាក់ រួមទាំងម៉ូតូចូលទៅក្នុងទឹកដែលកំពុងគួចយ៉ាងត្របាញ់ បាត់ខ្លួនឈឹងតែម្តងកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ក្នុងទឹកដីខេត្តស្ទឹងត្រែង រហូតមកទល់ម៉ោង១១ព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នេះនៅមិនទាន់រកជនរងគ្រោះឃើញនៅឡើយ មិនដឹងថា នៅមានជីវិត ឬក៏យ៉ាងណានោះទេ ខណៈដែលក្រុមគ្រួសារសាច់ញាតិកំពុងព្រួយបារម្ភយ៉ាងខ្លាំង។

ក្នុងនោះ តាមរយៈសារពីប្រិយមិត្តដែលសូមណូមពរដល់អង្គភាពTVFB ជួយផ្សាយនោះ បានបញ្ជាក់ថា សាច់ញាតិរបស់គាត់មានឈ្មោះ សុខ សុវណ្ណឌី ភេទប្រុស អាយុ ២៣ឆ្នាំ , ដោយឡែកបើតាមប្រភពពីបណ្តាញសង្គម បុរសម្នាក់ទៀត មានឈ្មោះ ភីនី ដាលិ អត្ថលេខ: 247380 មុខងារ នាយក្រុមស៊ើបការអង្គភាព: វរៈសេនាតូចកាំភ្លើង យោធភូមិភាគ១ កាំភ្លើងធំ ឈរជើងនៅអូកុក ព្រំដែនខ្មែរឡាវ។

ស្រាប់នៅមុននេះបន្តិច បន្ទាប់ពីមានការបង្ហោះវីដេអូព័ត៌មាន TVFB៩៩វិនាទី បានតែប៉ុន្មាននាទី ស្រាប់តែទាហានជំនាន់ជនរងគ្រោះ បានខមមិនជារូបថត មឈូស ២ទន្ទឹមគ្នា ដោយនិងបានសរសេរថា សពបានរកឃើញហើយ ហើយពេលនេះ សពកំពុងដឹកតាមឡាន ទៅកំពតនៅតានី ៕

 

Leave a Reply