រំភើបជំនួស! កំពូលតារាចម្រៀងស្រី! ឱក សុគន្ធកញ្ញា បំណងប្រាថ្នាចង់បានកូនប្រុសច្បងជាខ្លាំង! ព្រោះតែដោយសារមូលហេតុសំខាន់ៗទាំងនេះ!…(មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា តារាចម្រៀងស្រីអ្នកនាងឱក សុគន្ធកញ្ញា បានឆ្លងកាត់នូវការលំបាកជាច្រើន ទម្រាំបានក្លាយទៅជាតារាល្បី មានអ្នកគាំទ្រស្រលាញ់ច្រើន ជីវិតក៏ហាក់ដូចជាផ្លាស់ប្តូរបានផ្ទះ រស់នៅស្តុកស្តម្ភពោរពេញដោយសុភមង្គល។

យ៉ាងណាមិញ មកទល់នឹងពេលនេះ នាងក៏ទទួលបាននូវសេចក្តីសុខយ៉ាងពេញលេញ ក្រោយបានរៀបការ និងកំពុងតែពរពោះកូនក្នុងផ្ទៃដែលមិនទាន់ដឹងថាប្រុសស្រី ក្លាយជាម្តាយគេនៅក្នុងពេលឆាប់ៗនេះ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះដែរ តារាស្រីរូបនេះ បានធ្វើការបង្ហើបប្រាប់ទៅកាន់អ្នកគាំទ្រ ជាមួយនឹងការចង់បានកូនប្រុស និងស្រី ដែលនាងបាននិយាយថា ទាំង២នេះ ប្រុសក៏បានស្រីក៏បាន តែបើភ្លោះរឹតតែល្អ ព្រោះជាក្តីប្រាថ្នារបស់នាង។

ទន្ទឹមនឹងនេះដែរ តារាស្រីរូបនេះក៏បានបន្ថែមថា តាមចិត្តនាងចង់បានកូនប្រុសច្រើនជាងកូនស្រី ព្រោះកូនប្រុសអាចធ្វើជាបុគ្គលរឹងមាំចំពោះគ្រួសារ ក៏ដូចជាមើលថែប្អូនៗ ម្យ៉ាងវិញទៀតនាងធ្លាប់ជាកូនស្រីច្បង ដែលពិតជាពិបាកខ្លាំង ព្រោះបានឆ្លងកាត់នូវការលំបាក ត្រូវរកប្រាក់ចិញ្ចឹមគ្រួសារ មើលថែប្អូនៗសព្វបែបយ៉ាងរហូតមកដល់ពេលនេះ។

តែទោះជាយ៉ាងណាក្តី ពេលដឹងលទ្ធផលកូនប្រុសឬស្រី នាងនៅតែទទួលយក ជាមួយនឹងការពេញចិត្ត ទាំងប្រុសស្រី គឺស្រលាញ់គ្រប់ៗគ្នា ហើយពេលនេះនាងក៏កំពុងតែទទួលបាននូវសេចក្តីសុខពោរពេញដោយស្នាមញញឹមផងដែរ៕

សូមទស្សនាវីដេអូនិងរូបភាពខាងក្រោមនេះ៖


Leave a Reply