អាណិតណាស់! អន្ទិត តាក់ ស៊ី រៀបរាប់ពីស្ថានភាពរបស់ខ្លួនទាំងក្តុកក្តួលស្ទើរស្រក់ទឹកភ្នែក! មុនពេលបួសនិងក្រោយពេលសឹកគឺគ្មានលុយក្នុងខ្លួនទេ! សល់តែជំងឺ…(មានវីដេអូ)

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា ការលាចាកសិក្ខាបទរបស់អន្ទិត តាក់ ស៊ី ដែលជាអតីតតារាកំប្លែងដ៏មានប្រជាប្រិយភាពរូប នៅក្នុងក្រុម ដោយសារតែជំងឺប្រចាំកាយធ្វើឲ្យខ្លួនបម្រើលើវិស័យពុទ្ធសាសនា មិនបាន។

ជាក់ស្ដែង កាលពីយប់មិញនេះ បើតាមគណនីហ្វេសប៊ុកផ្លូវការរបស់លោក ហេង ឡុង បានធ្វើការឡាយវីដេអូផ្ទាល់ ជាមួយនឹងអន្ទិត តាក់ ស៊ី ជាមួយនឹងរឿងជាច្រើន មុន និងក្រោយសឹក។

ក្នុងនោះផងដែរ បើតាមការរៀបរាប់របស់អតីតតារាកំប្លែងនាយ តាក់ ស៊ី បានឲ្យដឹងថាមុនពេលដែលខ្លួន សម្រេចចិត្តចាកចេញពីក្រុមគ្រួសារទៅសាងផ្នួស គឺលោកបានប្រគល់របស់របរ លុយកក់ ដែលខ្លួនរកបានឲ្យទៅប្រពន្ធទាំងអស់ ព្រមទាំងបើកសិទ្ធិឲ្យនាង យកស្វាមីថ្មីថែមទៀតផង។

ដោយឡែកក្រោយពីលោក បានលាចាកសិក្ខានិងព្យាបាលជំងឺបានធូរស្រាលច្រើននោះ អន្ទិតតាក់ស៊ី ក៏ប្រាប់ប្រិយមិត្តតាមរយៈវីដេអូថា សព្វថ្ងៃខ្លួន មិនមានទ្រព្យសម្បត្តិសូម្បីតែបន្ដិតនៅជាប់នឹងខ្លួន ព្រោះបានលះបង់ទៅកាន់គ្រួសារអស់ទៅហើយ។

គួរឲ្យដឹងផងដែរថា ក្រោយពីលោក បានលាចាកសិក្ខាបទ មកទល់ពេលបច្ចុប្បន្ននេះ លោក និងភរិយា នាង ភីម មិនទាន់សម្រេចចិត្តរួមរស់នៅជាមួយគ្នាវិញឬ យ៉ាងណានោះទេ៕តោះដើម្បីជ្រាបច្បាស់ ទៅទស្សនាវីដេអូទាំងអស់៖


Leave a Reply