កប់! ស្ងាត់បាត់មុខយូរមួយរយៈ! ពេលនេះអ៊ុក សុវណ្ណារី លេចមុខជាថ្មីនៅលើឆាក! ជាមួយសម្រស់កាន់តែស្អាតកប់! និងបកស្រាយចម្រៀងរឹតតែពីរោះណាស់!(មានវីដេអូ)

ភ្នំពេញ៖ តារាចម្រៀងស្រីវ័យក្មេងដ៏មានប្រជាប្រិយភាព អតីតបេក្ខភាពThe Voice kids ប្អូនស្រីអ៊ុក សុវណ្ណារី បច្ចុប្បន្ននេះហាក់ដូចជាស្ងាត់មួយរយៈ នៅក្នុងការងារសិល្បៈមិនសូវជាឃើញលេចមុខ នៅក្នុងកម្មវិធីនានាដូចពីមុន ស្របពេលដែលប្អូនកំពុងតែក្រេបយកចំណេះនៅឡើយ។

ខណៈពេលដែលទីផ្សារសិល្បៈហាក់ដូចជាស្ងាត់ ពេលនេះស្រាប់តែឃើញប្អូនស្រីលេចមុខជាថ្មីម្តងទៀតនៅក្នុងកម្មវិធីការប្រគំតន្រ្តី ដែលបានធ្វើការបកស្រាយនៅក្នុងបទចម្រៀងជាច្រើនបទ នៅតែពីរោះខ្លាំងយ៉ាងគួរឲ្យសរសើរខ្លាំងតែម្តង។

អ្វីដែលកាន់តែចាប់អារម្មណ៍នោះគឺ​មុខមាត់ ក៏ដូចជារូបរាងរបស់ប្អូនស្រីហាក់ដូចជាស្អាតខ្លាំងប្លែកជាងមុន ជាមួយនឹងការតែងខ្លួនក្នុងឈុតឡើងឆាកទាំងប៉ុន្មាននេះ យ៉ាងស្រស់សោភា​គួរឲ្យសរសើរតែម្តង។

ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រជាច្រើនក៏បានធ្វើការពេញចិត្ត និងសរសើរដល់នាង ដែលទោះបីជាស្ងាត់មួយរយៈ តែក្រោយត្រឡប់មកវិញ នាងក៏ទទួលបាននូវរូបរាងកាន់តែស្អាត ​រីឯសម្លេងក៏កាន់តែពីរោះជាងមុនទៀត៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖


Leave a Reply