មើលហើយប្រយ័ត្នលង់ស្នេហ៍!! កញ្ញារ៉េត ស៊ូហ្សាណា លេងខ្លួនដូចបរទេស ស្រែកច្រៀងបទអង់គ្លេសយ៉ាងពីរោះ! (មានវីដេអូ)

ភ្នំពេញ៖ តារាចម្រៀងស្រី កញ្ញា រ៉េត ស៊ូហ្សាណា កាន់តែមានសន្ទុះខ្លាំងនៅក្នុងវិស័យសិល្បៈ ក្រោយបទចម្រៀងថ្មីៗជាច្រើនរបស់នាង បានចេញជាបន្តបន្ទាប់ ដោយទទួលបានការគាំទ្រ និងការសរសើរពេញចិត្ត ចំពោះសមត្ថភាពសំឡេងដ៏ពីរោះរបស់នាង មិនថាច្រៀងបទជាភាសាខ្មែរ ឬបរទេសនោះឡើយ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ តារាស្រីវ័យក្មេងរូបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរគ្រប់គ្នា ក្រោយនាងបានធ្វើការឡើងច្រៀងនៅក្នុងកម្មវិធីមួយ ច្រៀងបទចម្រៀងជាភាសាអង់គ្លេសយ៉ាងពីរោះ ដោយស្រែកច្រៀងមិនធម្មតានោះទេ។

មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលកាន់តែពិសេសទៀតនោះ គឺការតែងខ្លួនរបស់នាងក៏កាន់តែប្លែក លេងខ្លួនបែបស៊ីវិល័យ មើលសឹងមិនស្គាល់ ដូចតារាបរទេសយ៉ាងលេចធ្លោ និងស្រស់ស្អាតខ្លាំងតែម្តង។

ទន្ទឹមនឹងបទចម្រៀងដែលនាងច្រៀង និងការតែងខ្លួនមើលទៅពិតជាស៊ីគ្នានេះ ក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ពេញចិត្តដល់នាងគ្រប់គ្នា ដែលមានការវិវឌ្ឍន៍ខ្លួនខ្លាំង ពីក្មេងស្រីដែលលេងខ្លួនសាមញ្ញៗ ពេលនេះនាងប្រែមកជាស្អាតជាងមុនយ៉ាងប្លែកបែបនេះ៕

ទស្សនារូបភាព និងវីដេអូខាងក្រោម៖

Leave a Reply