ញាក់សាច់! មិនធម្មតាទេ! ជី ដេវីត ជះលុយជាង២ម៉ឺនដុល្លារ ដើម្បីទិញវ៉ែនតា ដាំពេជ្រភ្លឺចែងចាំង! បើទិញឡានវិញអាចទិញបានមួយគ្រឿងជិះលេង…(មានរូបច្រើន)

អ្នកណា​មិន​ល្បី បើតារាចម្រៀង​រ៉េ​ប ងួន ចាន់​ដេវីត ជា​សិល្បករ​ ដែល​ស្រឡាញ់​គ្រឿងអលង្ការខ្លាំង​បែបនេះ ថ្វីដ្បិតតែ​លោក​ជា​មនុស្ស​ប្រុស ប៉ុន្ដែ​ជារឿយៗ​គេ​ឃើញ​តារា​ប្រុស​រូបនេះ ចំណាយលុយ​រាប់ម៉ឺន​ដុល្លារ​រួចមកហើយ ​ទៅលើ​គ្រឿងមាស​ ពេជ្រ​ ដូចជា​នាឡិកា ខ្សែក ខ្សែដៃ ចិញ្ចៀន​ជាដើម ពាក់​ជ្រែក​ពេញ​ខ្លួន​មិនឱ្យ​ចាញ់​សុភាពនារី​នោះទេ ។​

​លើសពី​គ្រឿងអលង្ការ​មាស​ ពេជ្រ​នោះ ថ្មីៗ​នេះ ជី ដេវីត ទើបតែ​ចំណាយលុយ ២២ ០០០ ដុល្លារ​កុម្ម៉ង់​ធ្វើ​វ៉ែនតា​ដាំ​ពេជ្រ ខ្សែ​មាស​យ៉ាង​ស្រស់ស្អាត​មួយ ដោយមាន​ការច្នៃ​ម៉ូដ​ដាក់ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា «DITWAY» ទៀតផង ហើយ​ការ​កុម្ម៉ង់​ធ្វើ​នេះ​ទៀតសោត ត្រូវបាន​គេ​ដឹងថា លោក​បាន​កុម្ម៉ង់​ធ្វើ​ពី​ហាង​លក់​ពេជ្រ​ដ៏​ល្បី និង ជា​ម៉ូយ​ប្រចាំ​របស់លោក​ផ្ទាល់ ។​

​ទោះបីជា ជី ដេវីត ចាក​ចេញពី​ទ្រនំ​ដ៏​ធំ និង ធ្លាប់​ផ្ដល់​ជម្រក​ដ៏​កក់ក្ដៅ ដោយ​ងាក​ទៅប្រើ​ជីវិត​ជា​តារាចម្រៀង​ឯករាជ្យ​វិញ​យ៉ាងណាក្ដី ប៉ុន្ដែ​តារា​ប្រុស​រូបនេះ នៅតែ​ប្រើប្រាស់​ជីវិត​យ៉ាង​ហ៊ឺហារ ជិះ​សុទ្ធតែ​រថយន្ត​ទំនើប ពិសេស​មាន​លុយ​សល់​ទាំង​ដុំ​ៗសម្រាប់​ចំណាយ​ទៅលើ​គ្រឿងអលង្ការ​ផ្គាប់ចិត្ត​ខ្លួនឯង ពិតជា​គួរឱ្យ​កោតសរសើរមែន ៕

សូមទស្សនារូបភាពខាងក្រោមនេះដើម្បីដឹងកាន់តែច្បាស់។

Leave a Reply