សើចរឹងពោះហ្មង ជាមួយ កុមារា ម៉េង មុន្នីរិទ្ធ ប្រឡងកម្មវិធី Cambodian Idol Junior យប់មិញ (មានវីដេអូ)

ភ្នំពេញ៖ កាលពីយប់មិញនេះ កម្មវិធីថ្មីដែលមានឈ្មោះថា​ Cambodian Idol Junior មានការចូលរួមប្រឡងពីសំណាក់ក្មេងៗដែលពោពេញដោយសមត្ថភាពជាច្រើន ទូទាំងប្រទេសដែលមើលទៅពិតជាជក់ចិត្តខ្លាំងមែនទែន។យ៉ាងណាមិញ ទន្ទឹមនឹងនោះ មហាជនបានចាប់អារម្មណ៍ទៅលើកុមារាមួយរូប ដែលមានឈ្មោះថា ម៉េង មុន្នីរិទ្ធ មានអាយុ ៧ឆ្នាំ មកពីខេត្តស្វាយរៀង ដោយរូបប្អូនបានបង្កការភ្ញាក់ផ្អើល និងធ្វើឲ្យគណកម្មការ ក៏ដូចជាមហាជនសើចចុកពោះជាមួយពាក្យសម្តីរបស់ប្អូន។

ក្នុងនោះដែរ កុមារារូបនេះ បានបកស្រាយបទចម្រៀងមួយបទ មានចំណងជើងថា “ឆ្ងាយ” សម្រាប់ការប្រឡងលើកនេះ។ ក៏ប៉ុន្តែដោយសារតែវ័យកុមារារូបនេះនៅក្មេងពេក ហើយសម្លេងរបស់ប្អូនមិនទាន់ដល់កម្រិតដែលកម្មវិធីចង់បាន ដូច្នេះហើយរូបប្អូនមិនអាចបន្តទៅវគ្គបន្ទាប់បាននោះទេ។

បើទោះជាបែបនេះក្តី ប្អូនមុន្នីរិទ្ធ នៅតែមានភាពក្លាហាន អាចឈានជើងចូលមកក្នុងកម្មវិធីនេះ និងបកស្រាយបទចម្រៀងបានយ៉ាងល្អគួរឲ្យសរសើរ ហើយមិនត្រឹមតែប៉ុណ្ណោះ កុមារារូបនេះ ក៏កំពុងតែទទួលការចាប់អារម្មណ៍ខ្លាំង នៅលើបណ្តាញសង្គមជាមួយពាក្យសម្តីកំប្លែងៗរបស់ប្អូនផងដែរ៕

Leave a Reply