គ្រូធំ​ Man UTD ពន្លយប្រាប់ថា បិសាចក្រហម រដូវកាលនេះ នឹងបញ្ចប់ទៅក្នុងចំណាត់ថ្នាក់……

អង់គ្លេស៖ Manchester United ហាក់ចាប់ផ្ដើមរដូវកាលមិនសូវជាបានល្អនៅរដូវកាលនេះ ដែលនេះគឺជាសម្ពាធមួយរបស់អ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer។ យ៉ាងណាលោក Ole Gunnar Solskjaer បានប្រាប់ឲ្យដឹងអំពីចំណុចធ្វើមិនបានល្អសម្រាប់ប៉ុន្មានប្រកួតមកនេះ និងបង្ហើបពីគម្រោងនាពេលខាងមុខអនាគតរបស់បិសាចក្រហម។ អ្នកចាត់ការទូទៅសញ្ជាតិន័វេស បានឲ្យដឹងថា Man UTD នឹងទិញខ្សែប្រយុទ្ធមួយរូបមកប៉ះប៉ូវតំបន់ខាងលើសម្រាប់ទីផ្សារខែមុខ។បន្ថែមលើសពីនេះលោកក៏ជឿថាក្រុមរបស់លោកនឹងបញ្ចប់ទៅក្នុងចំណាត់ថ្នាក់កំពូលទាំង ៤ ក្នុងក្របខណ្ឌ Premier League សម្រាប់រដូវកាលនេះ។ លោក Ole Gunna Solskjaer បាននិយាយយ៉ាងដូច្នេះថា៖“ចំណាត់ថ្នាក់កំពូលទាំង២ កាលពីរដូវកាលមុនគឺពិតជាលំបាកសម្រាប់យើង។ ប៉ុន្តែរដូវកាលនេះពួកយើងគួរតែទទួលបានវា ឬក៏នៅក្នុង Top4។ ពួកយើងបានធ្វើឲ្យ Chelsea ឃើញពីអ្វីដែលយើងខំប្រឹងហើយអ្នកបន្ទាប់គឺ Arsneal, Tottenham និង Leicester ដែលពួកគេសុទ្ធតែជាក្រុមចង់បានចំណាត់ថ្នាក់នេះ។”គួរបញ្ជាក់ផងដែរថា កាលពីជំនួបបើកឆាកសប្ដាហ៍ទី១ Premier League បិសាចក្រហម Manchester United បានយកឈ្នះ Chelsea ក្នុងលទ្ធផល ៤ទល់នឹង០ ខណៈសប្ដាហ៍នេះ Man UTD នឹងត្រូវបើកទ្វារកីឡដ្ឋាន Old Trafford ទទួលស្វាគមន៍ក្រុមភ្ញៀវកាំភ្លើងធំ Arsenal៕

Leave a Reply