ថាមែនៗ! កំពូលអធិរាជស្មាតហ្វូនប៊ិក Galaxy Note 10 និង 10+ លក់ដាច់ខ្លាំង លើសពីការរំពឹងទុក!

ភ្នំពេញ៖ ក្នុងមួយរយៈពេលខ្លីចុងក្រោយនេះយើងសង្កេតឃើញថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង បានបញ្ចេញនូវកំពូលស្មាតហ្វូនប្រចាំឆ្នាំ២០១៩ របស់ខ្លួនផ្ទួនៗដោយមិនបង្អង់ដៃឡើយ ដែលជាហេតុធ្វើឱ្យទីផ្សារទាំងមូលផ្អើលឈូឆរ កក្រើក និងកោតសរសើរជាមួយនឹងបច្ចេកវិទ្យាដ៏ល្អអស្ចារ្យផ្តាច់គេនៃផលិតផលរបស់ខ្លួន។ ជាក់ស្តែងក្នុងទីផ្សារប្រទេសកម្ពុជា ដែលពោរពេញទៅដោយអ្នកចូលចិត្តប្រើប្រាស់នូវកំពូលផលិតផលស្មាតហ្វូនរបស់ក្រុមហ៊ុន សាមសុង ម៉ូឌែល Galaxy Note 10 និង 10+ ពិតជាបានទទួលការស្រឡាញ់គាំទ្រ និងលក់ដាច់យ៉ាងច្រើនលើសលុបខ្លាំងបំផុតហួសពីការរំពឹងទុករបស់ក្រុមហ៊ុន។ បើតាមប្រសាសន៍របស់លោក Warren Chew ដែលជាប្រធានផ្នែកលក់ទូរស័ព្ទដៃនៃក្រុមហ៊ុនសាខាថៃសាមសុងអេឡិចត្រូនិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រកាសយ៉ាងច្បាស់ និងមានមោទនភាពថា៖ «អធិរាជកំពូលស្មាតហ្វូន Galaxy Note 10 និង 10+ ពិតជាលក់ដាច់ខ្លាំងមែនទែនតែម្តង…! លក់ដាច់រហូតដល់ថ្នាក់ស្ទើរតែដាច់ស្តុកតាមដេប៉ូចែកចាយរបស់ផលិតផលល សាមសុង ផងដែរ។ អស្ចារ្យ…!!»។

Leave a Reply