កូរ៉េខាងត្បូង ៖ ជាការពិតណាស់ វាពិតជាមិនមែនរឿងជាពិបាកអ្វីឡើយ ប្រសិនបើប្រិយមិត្ត ជាពិសេសបងៗបុរសៗ ចង់ផ្លាស់ប្តូរការតុបតែងខ្លួនបែបថ្មី ដើម្បីទាក់ទាញចិត្ត Crush នោះ ប៉ុន្តែគួរតែចំណាយពេលវេលាសង្កេតមើលខ្លួនឯងជាមុនសិនថា តើស្ទីលបែបណា ដែលសាកសមនឹងអ្នកបំផុត?មិនមែនមានតែក្នុងរឿងភាគកូរ៉េនោះទេ ដែលស្រីៗលើកសរសើជារឿយៗថា បុរសរាងស្គមស្ដើង មានភាពសាកសមឥតខ្ចោះ ជាមួយនឹងអាវសឺមីពណ៌ស។ ជាក់ស្ដែង នៅក្នុងជីវិតពិតក៏មាននារីៗជាច្រើន ដែលលង់ស្នេហ៍បុរសតុបតែងខ្លួនបែបនេះ។
អាវសឺមីពណ៌ស មូដៃអាវបន្តិច សាកសមជាមួយខោខូយប៊យរឹប និងស្បែកជើងប៉ាត់តា។ ឈុតប្រភេទនេះ ជាឈុតសាមមញ្ញៗ ដែលបុរសកូរ៉េនិយមស្លៀក នៅពេលចេញទៅខាងក្រៅ ឬមានការណាត់ជួបជាមួយមិត្តៗ ក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍។ ដូច្នេះប្រសិនបើប្រិយមិត្ត រកមិនទាន់ឃើញទេថា តើស្ទីលតែងខ្លួនបែបណា សាកសមនឹងខ្លួនអ្នកបំផុត សូមកុំមើលរំលងឈុតអាវសឺមីពណ៌ស បែបសាមញ្ញៗមួយនេះ។
ទោះបីជាយ៉ាងនេះក្ដី មនុស្សគ្រប់រូប គឺសុទ្ធតែមានមន្តស្នេហ៍ពីធម្មជាតិរៀងៗខ្លួន ដូច្នេះហើយ សូមស្វែងរកវា ហើយបន្តបង្ហាញមន្តស្នេហ៍របស់អ្នក ទៅកាន់មនុស្សគ្រប់គ្នាដោយភាពជឿជាក់៕ ចង់ដឹងថា តើឈុតអាវសឺមីពណ៌ស មើលទៅទាក់ទាញប៉ុណ្ណានោះ?
