ផេនខេក ស៊យជាន់ស៊យ ត្រូវចោរវាយកញ្ចក់ឡានលួចទ្រព្យអស់ នៅអាមេរិក!

ថ្មី​ៗ​នេះ​តារា​សម្តែង​ថៃ​ស្រី​មានឈ្មោះ​ល្បី​ ​ផេន​ខេ​ក​ ​ខេ​ម៉ា​និ​ត​ ​បាន​ទៅ​ចូលរួម​ព្រឹត្តិ​ការណ៍​បង្ហាញ​ម៉ូដ​អន្តរជាតិ​ ​The​ ​3rd​ ​Thai​ ​Night​ ​@​ ​Los​ ​Angels​ ​Fashion​ ​Week​ ​2019​ ​ដែល​ជា​កម្មវិធី​បង្ហាញ​ម៉ូដ​ដ៏​ធំ​មួយ​ ​និង​ ​បាន​ប្រារព្ធ​ធ្វើ​នៅ​ ​Petersen​ ​Automotive​ ​museum​ ​ក្នុង​ទីក្រុង​ ​Los​ ​Angeles​ ​សហរដ្ឋអាមេរិក​ផងដែរ​។​
ប៉ុន្តែអ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​ ​បន្ទាប់ពី​បញ្ចប់​កម្មវិធី​ ​តារា​សម្តែង​ថៃ​រូប​នេះ​បាន​រៀបចំ​ធ្វើដំណើរ​វិល​មក​ប្រទេសកំណើត​វិញ​ ​ស្រាប់តែ​រឿង​ដ៏​ហួសចិត្ត​មួយ​បាន​កើតឡើង​ចំពោះ​នាង​ ​ដោយមាន​ចោរ​បាន​វាយ​កញ្ចក់ឡាន​ ​និង​ ​បាន​លួច​យក​ទ្រព្យសម្បត្តិ​របស់នាងនៅក្នុង​ឡាន​ជាច្រើន​។​ ​បើ​យោងតាម​ព័ត៌មាន​ ​ទ្រព្យ​ ​ឬ​ ​របស់​ដែល​ចោរ​បាន​លួច​យក​ទៅ​នោះ​រួមមាន​ ​កាបូបស្ពាយ​ ​១​ ​ទូរស័ព្ទ​ ​កាមេរ៉ា​ ​អា​ផេ​ត​ ​និង​ ​របស់​សំខាន់​ជាងគេ​គឺ​ ​លិខិតឆ្លងដែន​ចំនួន​ ​២​ ​ក្បាល​ផងដែរ។​ បន្ទាប់ពី​បានដឹង​មាន​ចោរ​វាយ​កញ្ចក់ឡាន​ ​និង​ ​បាន​លួច​យក​ទ្រព្យ​ ​ឬ​ ​របស់​ដែល​មាន​ក្នុង​ឡាន​ហើយ​នោះ​ ​តារា​ស្រី​ថៃ​ ​ផេន​ខេ​ក​ ​បាន​ជូនដំណឹង​ទៅកាន់​ស្ថាន​ទូច​ថៃ​ប្រចាំ​នៅ​សហរដ្ឋអាមេរិក​ ​និង​ ​បាន​ស្នើសុំ​ធ្វើ​លិខិតឆ្លងដែន​ថ្មី​ភ្លាម​ៗ​ ​ដើម្បី​បាន​ត្រលប់​មកកាន់​ប្រទេស​ថៃ​តាម​ការកំណត់​វិញ​៕

Leave a Reply