ពេលនេះអ្នកលេងហ្វេសប៊ុកមានការភ្លឺភ្នែកច្រើនហើយជុំវិញករណីបុរសចំណាស់ម្នាក់បានប្រពន្ធក្មេងដោយកាលនោះ គេថាដោយសារទឹកលុយ តែការពិតគាត់គ្រាន់តែជាអ្នកបើកបររថយន្តម្នាក់ប៉ុណ្ណោះទើបអ្នកខ្លះវាយតម្លៃថា នារីដែលយកប្តីចាស់នាំឱ្យដំបៅទ្រូង តែផ្ទុយទៅវិញនាងជាប្រពន្ធក្មេងបានបង្ហាញពីទឹកចិត្តនាងជាមួយប្តីចាស់ថា ស្រឡាញ់គ្នាស្មោះគ្មានថ្ងៃបែកបែរ។
ប្តីប្រពន្ធដែលធ្លាប់បានធ្វើឱ្យមានការភ្ញាក់ផ្អើលក្នុងបណ្តាញសង្គមហ្វេសប៊ុក ក៏ព្រោះតែភាគី កូនកំលោះ ដែលមានវ័យជាង ៥០ ឆ្នាំ និង មានសក់ស្កូវសព្រោងមានភ័ព្វវាសនាស្ទូចយកបេះដូងភរិយាដែលមានវ័យក្មេងរូបស្រស់ រហូតបានដឹកដៃគ្នាសំពះផ្ទឹមរៀបការទទួលយកគ្នាជាគូអនាគត ដោយសន្យាថែរក្សាចំណងស្នេហ៍មួយនេះឱ្យមានភាពផ្អែមល្ហែមរហូតតទៅ ពេលនេះខាងស្រីបានបង្ហោះសារ ព្រមទាំង រូបភាពបញ្ជាក់ពីក្តីស្រឡាញ់ និង ភាពផ្អែមល្ហែមជាមួយគ្នាគួរឱ្យចាប់អារម្មណ៍បំផុត ។
រឿងនេះបានធ្វើអោយមហាជនជាច្រើនមានការរំភើបចិត្តជំនួសគូរស្នេហ៏មួយគូរនេះជាខ្លាំង បើទោះបីជាខុសវ័យគ្នាពិតមែនតែអ្នកទាំង២ពិតជាស្រលាញ់គ្នាដោយចិត្តនឹងចិត្តពិតមែន មិនមែនដោយសារទឹកលុយនោះទេ៕