ក្រោយផ្ទុះរឿងធំ! ពេលនេះគូដណ្ដឹង ពេជ្រ សូលីកា បង្ហាញអារម្មណ៍សោកស្ដាយខ្លាំង និង បង្ហោះសារបែបនេះ

មហាជនភាគច្រើនច្បាស់ជាបានជ្រាបរួចមកហើយនូវរឿងរ៉ាវឃាតកម្មទៅលើស្រ្តីវ័យ ៥០ ឆ្នាំម្នាក់ឈ្មោះ ងិន សុខលី ដែលបានកើតឡើងកាលពីថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២០ ដោយឃាតក ត្រូបានមន្ត្រីមានសមត្ថកិច្ចវែកមុខបញ្ជាក់យ៉ាងច្បាស់លាស់ថាឈ្មោះ ស៊ិន ស្រីនាង អាយុ ៤៥ ឆ្នាំ ជាម្ដាយបង្កើតរបស់តារាចម្រៀង ពេជ្រ សូលីកា។ទាក់ទងនឹងរឿងរ៉ាវឃាតកម្មសម្លាប់មនុស្សឆៅៗនេះ ធ្វើឱ្យផ្ទុះកក្រើកពេញប្រទេស ជាពិសេសក្រោយគេដឹងថា ឃាតកគឺជាម្ដាយរបស់តារាចម្រៀងស្រីដ៏ល្បីខាងលើ ។ខណៈរឿងនេះកំពុងតែក្ដៅគគុកនៅលើបណ្ដាញសង្គម ពេជ្រ សូលីកា បានបង្ហោះសារបង្ហាញអារម្មណ៍បាក់ទឹកចិត្ត រន្ធត់ចិត្ត និង សោកស្ដាយយ៉ាងខ្លាំងចំពោះអ្វីដែលបានកើតឡើង តែយ៉ាងណាក្នុងសារនោះ សូលីកា ឆ្លៀតរំឭកថា រឿងនេះមិនបានពាក់ព័ន្ធដល់ខ្លួនឡើយ ទៅថ្ងៃក្រោយឱ្យនាងប្រឈមមុខនឹងកូនយ៉ាងម៉េច បើគេឃើញឈ្មោះរបស់ខ្លួនដាក់ទន្ទឹមនឹងជនរងគ្រោះព្រោងព្រាតបែបនេះ។សារបាក់ទឹកចិត្តរបស់តារាចម្រៀង ពេជ្រ សូលីកា បានចែកចាយលើបណ្ដាញសង្គមមិនបានប៉ុន្មាន ស្រាប់តែគូដណ្ដឹងរបស់នាងគឺលោក Han Khim ក៏បានទម្លាយសារវែងអន្លាយថ្មីមួយ ដែលក្នុងអត្ថន័យសារនោះលោកក៏បានលើកឡើងថា រឿងរ៉ាវឃាតកម្មខាងលើ គ្មានអ្វីពាក់ព័ន្ធដល់លោក និង ភរិយាទាល់តែសោះដូច្នេះសូមកុំអូសអ្នកទាំងពីរទៅពាក់ព័ន្ធ៕​

Leave a Reply