រន្ធត់ចិត្ដណាស់! មុននេះបន្តិច ស្វាមី ឡោម លក្ខិណា បានជួបគ្រោះថ្នាក់ចរាចរណ៍​ឡានបុកស្លាប់

ភ្នំពេញ៖ តារាស្រីដ៏មានប្រជាប្រិយភាព អ្នកនាងឡោម លក្ខិណា ពេលនេះកំពុងជួបទុក្ខជាទម្ងន់ ក្រោយស្វាមីជាទីស្រលាញ់បានទទួលមរណភាព​ដោយសារគ្រោះថ្នាក់ចរាចរណ៍មុននេះបន្តិច បន្សល់នូវកូនតូចដែលទើបតែប៉ុន្មានខែឲ្យនៅកំព្រា។ហេតុការណ៍នេះបានកើយឡើងមុននេះបន្តិច ខណៈពេលដែលស្វាមីរបស់នាងជិះរថយន្តម៉ាក ព្រូស ពណ៌ស ត្រូវរថយន្តធន់ធំបុកឡើងខ្ទេចអស់ខាងមុខ រីឯស្វាមីរបស់​នាង ក៏៏បានផុតដង្ហើមស្លាប់ភ្លាមៗនៅនឹងកន្លែង យ៉ាងគួរឲ្យសង្វេគបំផុត។នៅពេលនេះដែរ តារាស្រីរូបនេះ កំពុងមានទុក្ខជាទម្ងន់ និងកំពុងរៀបចំចាត់ចែងពិធីបុណ្យសពស្វាមីតាមប្រពៃណី ខណៈគេបានដឹងអ្នកទាំង២ត្រៀមនឹង ចូលរោងជ័យរៀបការជាមួយគ្នាក្នុងពេលខាងមុខនេះទៅហើយ៕

Leave a Reply