ស្របពេលដែលមេរោគផ្តាសាយថ្មី corona កំពុងតែយីដល់ពិភពលោក ធ្វើអោយពិភពលោកមានការបារម្ភខ្លាំង ដល់សារអត្រាអ្នកផ្ទុកជំងឺឈានដល់ជិត៥មុឺននាក់ និងអ្នកស្លាប់ឈានដល់ជិតមួយពាន់នាក់ ដែលប្រទេសចិនជាប្រភពនៃមេរោគឆ្លង ដែលបណ្តាលអោយរោគចក្រមួយចំនួនត្រូវផ្អាកអាជីវកម្មរបស់ខ្លួន ធ្វើប៉ះពាល់ដល់ប្រទេសមួយចំនួននិងក្នុងបណ្តាលអាសុីដែលទិញវត្ថុធាតុដើមពីចិនដើម្បីផលិត។
ហើយថ្មីៗនៅតាមបណ្តាញសង្គមហ្វេសបុកបានលិចលឺថានៅតូមលក់អីវ៉ាន់ចាប់ហួយគីសល់ម៉ាស់តិចតួចសម្រាប់លក់រាយអោយអតិថិជនតែប៉ុន្នោះ បើរកទិញដុំធំគឺមិនមានទេបើមានក៍ថ្លៃដែរ ដែលតម្លៃចាស់៣០០០៛ ឡើងថ្លៃដល់១២០០០៛ ទៅ១៥០០០៛ ដែរ។
បើតាមសម្តីររបស់អ្នកលក់បាននិយាយប្រាប់មានអ្នកមកប្រមូលដើរទិញម៉ាស់តាមកន្លែងលក់អុីវ៉ាន់ចាប់ហួយ មានប៉ុន្មានគឺគេយកប៉ុន្នឹង គេហ៊ានទិញក្នុងតម្លៃ ១២០០០៛ ខណ:ដែលម៉ាស់មិនមានច្រើននៅក្នុងស្តុក។ រឿងទាំងនេះធ្វើប្រជាពលរដ្ឋមួយចំនួនមានការព្រួយបារម្ភដោយសារតែម៉ាស់ឡើងថ្លៃស្រប់ពេលដែលចិនកំពុងផ្ទុះកូរូណាកាន់តែច្រើន។
លោកអ្នកអាចបណ្តេញមតិដោយសេចក្តីថ្លៃថ្នូ