ស្រវឹងរហូតបាត់បង់ស្មារតីស្រាតខោខ្លីគោះទ្វាបន្ទប់រកស្រីបិសត្រូវដេកគុក

បុរសម្នាក់បានស្រវឹងជោគជាំមិនដឹងខ្យល់អី ទំនងជាអារម្មណ៏តណ្ហាឡើងដល់កំពូលហើយមើលទៅបានជាហ៊ានស្រាតខោសល់តែខោខ្លីហើយចុះមកគោះទ្វាបន្ទប់របស់ក្មេងស្រីម្នាក់ទាំងកណ្ដាលរាត្រីរហូតត្រូវអ្នកជិតខាងថតបានហើយបង្ហោះពេញបណ្ដាញសង្គមហ្វេកបុក។

ករណីហ្វេសប៊ុក Thammasat TODAY បង្ហោះខ្សែវីដេអូឃ្លីបរបស់យុវជនម្នាក់ដែលស្លៀកខោទ្រនាប់និងគោះទ្វារបន្ទប់ក្មេងស្រី មួយកន្លែងនៅ ឃុំខ្ពង់នងរង ស្រុកខ្លងលួង ខេត្ត Pathum Thani ហើយបុរសនោះគឺនិស្សិតស្រវឹងរហូតបាត់បង់ស្មារតីស្រាតខោខ្លីគោះទ្វាបន្ទប់រកស្រី ទាំងកណ្តាលអធ្រាត្រ !!!

បន្ទាប់ពីរឿងរាងនេះបានកើតឡើងលោកវរសេនីយ៍ទោ Thanan Timwat ប្រធានប៉ុស្តិ៍នគរបាលឃុំ ខ្លុងលួងបានបញ្ជាអោយ លោកវរសេនីយ៍ឯក Siriraphop Bua Luang ស្នងការដ្ឋាននគរបាលខេត្តខ្លងលួង រួមជាមួយមន្រ្តីប៉ូលីសស៊ើបអង្កេតចុះមកត្រួតពិនិត្យកន្លែងកើតហេតុ រហូតដល់ដឹងថាជនដែលកំពុងស្នាក់នៅក្នុងអគារនោះដែលបានលេចមុខលើកញ្ចក់ទូរទស្សន៍ CCTV ក៏បានកោះហៅរូបលោកឱ្យមកធ្វើការសួរនាំនៅប៉ុស្តិ៍នគរបាលខ្លងលួង។

ដំបូងឡើយឈ្មោះអិល (ឈ្មោះ ប្រឌិត) បានសារភាពថានៅថ្ងៃកើតហេតុគាត់បានទៅផឹកស៊ីជាមួយមិត្តភក្តិហើយស្រវឹងខ្លាំងរហូតមិនដឹងថាគាត់បានធ្វើអ្វី។ បានដឹងនៅពេលមើលរូបភាពស៊ីអាយស៊ីស៊ីធីរបស់អន្តេវាសិកដ្ឋាន ក្នុងនោះលោកបានសុំទោសដល់និស្សិតស្រីវ័យក្មេងដែលលោកបានគោះទ្វារបន្ទប់ហើយមិនមានចេតនាអ្វីផ្សេងទេតែតាមពិតបានធ្វើវាដោយសារតែរូបគេពិតជាស្រវឹង។ក្រោយមកប៉ូលីសបានយកប្រវត្តិរូបហើយដោះលែងវិញពីព្រោះភាគីទាំង ២ មិនមានបញ្ហាអ្វីទាំងអស់។

Leave a Reply