គួរអោយសរសើរណាស់​ ប៉ូលីសម្នាក់មិនខ្វល់ពីជីវិត ដើម្បីជួយសង្រ្គោះជីវិតកុមារីម្នាក់ក្នុង អគ្គីភ័យ…

ក្នុងករណីអគ្គីភ័យ​​១៥​កុម្ភ: ២០២០ នៅត្រង់ចំនុច ផ្លូវលំ​ ក្រុមទី៤​ ខណ្ឌឬស្សីកែវ​ ដែលហេតុការកើតឡើងប្រហែលម៉ោង ១​ រំលងអាធ្រាធ​ ដែលបានឆាបឆេះលេបត្របាក់ ផ្ទះប្រជាពលរដ្ឋ មួយខ្នងទាំងស្រុងក្នុងហេតការណ៍នេះផងដែរ ដែលមានម្ចាស់​ ឈ្មោះ​  ហាក់​​ គឹមនី​ ភេទស្រីអាយុ​ ៦៦ ឆ្នាំ​  មុខរបរនៅផ្ទះលេខ ៥៣ច ដែលមានបន្ទប់ជួលចំនួន៥​​ សរុបមាន ៨ គ្រួសាររស់នៅ និងឆេះរោលចំនួន៥ខ្នង  តែបានពន្លត់បានសម្រេចក្នុងព្រឹត្តិការណ៍នេះ។

ក្នុងកិច្ចប្រតិ្តបត្តការណ៍នេះជួលសង្រ្គោះបានក្មេងស្រីប្រុស២នាក់​ ដែលមានឈ្មោះ  សុខ ចាន់សម្បត្តិ ភេទប្រុសអាយុ៦ឆ្នាំ . និង សុខ ចាន់អារីយ៉ា ភេទស្រីអាយុ៤ឆ្នាំ ដែលក្នុងនោះមានឡានពន្លត់អគ្គីភ័យ ចំនួន២០គ្រឿង ១៨ ជារបស់អគ្គស្នងការរាជធានីភ្នំពេញ ១គ្រឿងរបស់ខណ្ឌឬស្សីកែវ និងមួយគ្រឿងរបស់ស្រាបៀរកម្ពុជា

យ៉ាងណាមិញបន្ទាប់ពីហេតុការណ៍នេះបញ្ចប់ គេសរសើរដល់ប៉ូលីសម្នាក់ដែលលះបង់មិនខ្វល់ជីវិតខ្លួនឯងដើម្បីសង្គ្រោះអាយុជីវិតក្មេង២នាក់​ ដែលមានមនុស្សស៊ែររហូតដល់១១០០០នាក់លើបណ្ណាញសង្គម ដោយហ្វេសបុកឈ្មោះ Samnang BK «សម្លាញ់ធ្វើបានល្អណាស់ដែរបានចូលជួយក្មេងស្រីក្នុងហេតុការណ៏អគី្គភយ័ ដែរមិនគិតពីអាយុជីវិតខ្លួនឯង មន្ត្រីល្អ»។

Leave a Reply