ប្រកាសផ្ដល់រង្វាន់២ម៉ឺនដុល្លាសម្រាប់ជនណាដែលអោយតម្រុយពីឃាតករសម្លាប់ត្រីដូហ្វីនពីរក្បាលកាលពីសប្ដាហ៏មុន

នៅក្នុងឆ្នាំ២០២០នេះអ្នកជំនាញជីវសាស្រ្ដរបស់ភ្នាក់ងារ ណូអេ បាននិយាយបានប្រទះឃើញថាត្រីដូហ្វីនដំបូងបានងាប់នៅឆ្នេរសមុទ្រមួយកន្លែងក្នុងទីក្រុង Naples ​នៅរដ្ឋ ផ្លររីដា កាលពីសប្ដាហ៏មុនដែលត្រីដូហ្វីន ត្រូវបានសម្លាប់ដោយសារតែត្រូវបានបាញ់ឬក៏សម្លាប់ដោយវត្ថុមុតស្រួច។ ក្នុងរយះពេញតែមួយសប្ដាហ៏ អ្នកស្រាវជ្រាវទេសចរណ៏សត្ខព្រែចំណាកស្រុក បានប្រទះឃើញសាកសព ដូហ្វីន មួយទៀតត្រូវបានបាញ់សម្លាប់នៅលើឆ្នេរ Pensacola នៃកោះ Captiva​ ដែលបានស្លាប់ដោយសារតែមានរបួសធ្ងន់ធ្ងរនៅត្រង់ក្បាល។

ភ្នាក់ងារ ណូអេ​ បានប្រកាសពត៏មានផ្ដល់រង្វាន់ នូវទឹកប្រាក់ចំនួន ២ម៉ឺនដុល្លាសហរដ្ឋអាមេរិច ចំពោះជនណាដែលផ្ដល់តម្រុយដែលនាំអោយមានការចាប់ខ្លួនជនល្មើសមកផ្ដន់ទាទោសបាន។ណូអេ បានបន្តថា មនុស្សមានទំនោរចីញ្ចឹមត្រីដូហ្វីន ជាហេតុនាំអោយ ដូហ្វីន​ ស៊ាំនិងងាយនិងមនុស្សអាក្រក់មកសម្លាប់វាបាន។ ណូអេ បាននែនាំថា វីធីសាស្រ្ដល្អកុំចិញ្ចឹមត្រីដូហ្វីន នោះនិងមិនងាយអោយពួកគេត្រូវបានវាយប្រហាទេ។

Leave a Reply