ផឹកស្រវឹងចាក់សម្លាប់ឪពុកបង្កើតរួចរត់គេចខ្លួនបាត់

នៅថ្ងៃទី ១៥ កុម្ភះអ្នកយកសារពត៏មាន បានរាយការណ៏ថា នៅយប់ម៉ោង១០ ម្សិលមិញ មានករណីឈ្លោះប្រកែកគ្នា រវាងឪពុក និង កូន នៅ តាដាក់ឡាំភុន អ្នកជិតខាង ក៏បាន ជូនដំណឺងអំពីហេតការណ៏នេះ ដល់មន្រ្តីប៉ូលីស។​ នៅចំនុចផ្ទះលេខ៣០ ភូមិលេខ ៦ ឃុំ ថានកា ស្រុក​ Mea Tha ខេត្ត ឡាំផុន​ បន្ទាប់មកប៉លីសបានចុះត្រួតពិនិត្យជាមួយនិងក្រុមល្បាតមួយក្រុម ជាមួយនិងរថយន្តនិងក្រុមសង្រ្គោះស្រុក Mea tha ។

នៅកន្លែងកើតហេតុហេតុគេបានប្រទះឃើញសព ដែលត្រូវបានគេស្គាលឈ្មោះថា ដាវ អាយុ ៦៨ ឆ្នាំដែលត្រូវបានឃាតករចាក់សម្លាប់នៅក្នុងថ្លុកឈាម។ ចំពោះឃាតករត្រូវបានគេស្គាល់ថាឈ្មោះ ដាណុង ហៅ ហ្គោល​ អាយុ ៤២ឆ្នាំត្រូវជាកូនបង្កើររបស់ជនរងគ្រោះ ក្រោយពេលកើតហេតុបានជិះម៉ូតូរត់គេចខ្លួនបាត់។បន្ទាប់ពីការសើបអង្កេតដំបូងគេបានដឹងថា ឪពុកនិងកូនតែងតែឈ្លោះប្រកែកគ្នាជាញឹកញាប់ មន្រ្តីប៉ូលីសបានចុះអន្តរាគម៏ហេតុការបែបនេះជាញឹកញាប់និងហាមឃាតឪពុកនិងកូននេះផងដែរ  តែរយះពេលថ្មីៗនេះ គាត់បានដឹងថាបុរស់ជាឪពុក បានផ្អាកផឹកស្រាដើម្បីកាត់បន្ថយជំលោះរវាងគាត់និងកូនប្រុសរបស់គាត់ ប៉ុន្តែកូនប្រុសរបស់គាត់វិញនៅតែបន្តការផឹកជាប្រចាំដោយសារតែគាត់មានភាពតានតឹង ជាមួយរបរលក់សាច់ជ្រូករបស់គាត់ដែលលក់មិនសូវដាច់ដូចមុន ដូច្នេះជាញឹកញាប់ឪពុកនិងកូនតែតូចចិត្តនិងខកចិត្តនិងគ្នា រហូតមកទល់ថ្ងៃនេះឪពុករបស់លោកបានធ្វើការវាយទៅលើកូនប្រុសរបស់លោករហូតបែកក្បាលហើយនិងមានរបួសដាច់សាច់ផ្នែកស្មា បន្ទាប់មកកូនប្រុសរបស់សពបានរត់ទៅយកកំបិតក្នុងផ្ទះបាយមកចាក់លើឪពុករបស់ខ្លួន ហើយរូបគេក៏បានជិះម៉ូតូរត់គេចខ្លួនហើយបានឈប់ប្រាប់អ្នកជិតខាងរបស់លោកថាលោកបានឈ្លោះប្រកែកគ្នាជាមួយឪពុកហើយបានចាក់គាត់មួយកំបិត សូមអោយអ្នកជិតខាងជួយមើលគាត់ផងដោយមិនបានដឹងថាឪពុករបស់គាត់បានស្លាប់នោះទេ។

ទោះជាយ៉ាងណាខាងមន្រ្តីប៉ូលីសបានរកឃើញតម្រុយថាលោក ហ្គោល បានទៅលាក់ខ្លួននៅផ្ទះប្រពន្ធរបស់គាត់ឯស្រែដែលនៅប្រហែល២គីឡូម៉ែតពីកន្លែងកើតហេតុ ហើយមន្ត្រីប៉ូលីសក៏បានចុះឃាតខ្លួនជនជាប់ចោទបញ្ចូនទៅមន្ទីពេទ្យព្យាបាលរបួស និងយកមកផ្តន់ទាទោសតាមច្បាប់។

Leave a Reply